រថយន្ត៣គ្រឿងបុករះគ្នាយ៉ាងពេញទំហឹងខណៈពេលកំពុងឈប់រងចាំស្តុប ធ្វើឲ្យខូចខាតយ៉ាងដំណំ និងបង្ករការភ្ញាក់ផ្អើល យ៉ាងខ្លាំង នៅក្រុងព្រះសីហនុ

ព័ត៌មានសង្គមថ្ងៃសៅរ៍ ទី19 ខែវិច្ឆិការ ឆ្នាំ2022 ម៉ោង 3:02 នាទី ល្ងាច

 

(ព្រះសីហនុ)៖ ករណីគ្រោះថ្នាក់ចរាចរណ៍ឡាន៣គ្រឿងបានបុករះគ្នាយ៉ាងពេញទំហឹង នៅវេលាម៉ោង១១និង៣៥នាទីថ្ងៃត្រង់

ថ្ងៃទី១៨ ខែវិច្ឆិការ ឆ្នាំ២០២២ ដោយបង្ករការភ្ញាក់ផ្អើយជាខ្លាំងដល់បងប្អូនប្រជាពលរដ្ឋដែលនៅក្បែរនោះ។ករណីនេះដែរបានបង្ករឡើងនៅត្រង់ចំនុចស្តុបផ្សារឃ្លាំងលើ ស្ថិតនៅក្រុម១ មណ្ឌល១ សង្កាត់លេខ៤ ក្រុង/ខេត្តព្រះសីហនុ។

តាមប្រភពពីនគរបាលចរាចរណ៍ផ្លូវគោរ ខេត្តព្រះសីហនុ ដែលនៅទីតាំងកន្លែកើតហេតុ បានប្រាប់ឲ្យដឹងថា មុនពេលកើត

ហេតុ មានឡាន២គ្រឿងដែលទី១ ជាប្រភេទឡានដឹកទំនិញ2,5 ព័ណ៌សរ ពាក់ស្លាកលេខ កំពត-3A1181 បើកបរដោយជន

ជាតិខ្មែរ និងមួយគ្រឿងទៀតជាប្រភេទឡានតូច ម៉ាក់ TOYOTA RUSH ព័ណ៌សរពាក់ស្លាកលេខ ភ្នំពេញ 2BK-1005បើក

បរដោយជនជាតិខ្មែរ កំពុងតែឈប់រងចាំស្តុប បន្ទាប់មកស្រាប់តែមានរថយន្តដឹកទំនិញ2,5 ព័ណ៌សរ ពាក់ស្លាកលេខ

ប.មានជ័យ 3A-1278ធ្វើដំណើរមកពីក្រោយ លុះដល់ចំនុចកើតហេតុ ក៏បានជ្រុលចង្កូត និងចាប់ហ្រ្វាំងមិនទាន់បណ្តាលឲ្យ

បុករះយ៉ាងពេញទំហឹងពីក្រោយនៃឡានទាំង២គ្រឿង រងការខូចខាតយ៉ាងដំណំទាំង៣គ្រឿងនៅកន្លែងកើតហេតុ។

សូមបញ្ជាក់ផងដែរថា ក្នុងការគ្រោះថ្នាក់ខាងលើពំមានបង្ករឲ្យមានអ្នករងរបួសនោះឡើយ និងជុំវិញករណីខាងលើសមត្ថកិច្ច

ជំនាញបានទុកពេលអោយម្ចាស់ភាគីទាំង៣ខាងលើ ធ្វើការសម្របសម្រួលគ្នាដោយសន្តិវិធី ប៉ុន្តែដោយការចចារមិនត្រូវរ៉ូវគ្នា

ខាងសមត្ថិកិច្ចក៏ធ្វើការវាស់វែង រួមក៏ស្ទូចយករថយន្តទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្តព្រះសីហនុ

រងចាំធ្វើការដោះស្រាយតាមនីតិវិធីច្បាប់តាមពេលក្រោយ៕ ប្រភព Fresh News


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម