កសិករ ចំនួន ៣ឃុំទទួលទុនសហវិនិយោគ គាំទ្របណ្ដុំ អាជីវ កម្មចិញ្ចឹមមាន់

ព័ត៌មានសង្គមថ្ងៃសុក្រ ទី09 ខែកក្កដា ឆ្នាំ2021 ម៉ោង 3:24 នាទី ល្ងាច

ខេត្តព្រះសីហនុៈMC.ទុនសហវិនិយោគ គាំទ្រដល់បណ្តុំ អាជីវ កម្ម ចិញ្ចឹមមាន់ នៃកម្មវិធី​ផ្សព្វ​​ផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធន់នឹងការប្រែ ប្រួលអាកាសធាតុ (ASPIRE) របស់​មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៅព្រឹកថ្ងៃសុក្រ ១៥រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ត្រូវនឹងថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២១បានធ្វើការប្រគល់ជូននៅ​ទុនសហវិនិយោគ គាំទ្របណ្ដុំ អាជីវ កម្មចិញ្ចឹមមាន់ដល់បងប្អូនប្រជាកសិករ ចំនួន ៣ឃុំ​នៅក្នុងស្រុកព្រៃនប់ ខេត្តព្រៈសីហនុ។

លោក នេន ចំរើន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ព្រះសីហនុ បានមានប្រសាសន៍ថា ក្នុងនាមលោកជាប្រធានគ្រប់គ្រង អនុកម្ម វិធីផ្សព្វផ្សាយ បច្ចេក​ទេស សិប្បកម្មថ្មីដែលធន់ទៅនឹងការ ប្រែប្រួលអាកាស ធាតុ (ហៅកាត់ថា អាស្ប៉ាយ)​ដែលជាកម្មវិធីរបស់រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំ ដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេ​សាទ អនុវត្តដោយមន្ទីរកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទខេត្តព្រះសីហនុ ហើយក្នុងនាម​លោក ពិតជាមាន សេចក្ដី សោមនស្សរីករាយក្រៃលែង ក្នុងការចែក ទុនសហវិនិយោគ​ជូនដល់បងប្អូនប្រជាកសិករក្នុងគោលបំណងលើកទឹកចិត្តនិងជំរុញឱ្យមានសន្ទុះអភិវឌ្ឍវិស័យកសិកម្មកាន់តែរីកចម្រើនឡើង ជាពិសេសការ ជំរុញ ការដាំដុះ ការចិញ្ចឹម​សត្វ​និង​វារី​វប្បកម្ម ព្រមទាំងការកែច្នៃ ផលិតផល កសិកម្ម ដើម្បីធានាបាននូវសន្តិសុខស្បៀង បង្កើន​ប្រាក់ចំណូលដល់គ្រួសារកសិករ បង្កើតឱកាសការងារក្នុងវិស័យផលលិតកម្ម កសិកម្ម ក្នុងក្របខ័ណ្ឌបច្ចេកទេស កសិកម្មថ្មី ដែលធន់នឹងការប្រែប្រួលអាកាសធាតុ ប្រើប្រាស់​រយៈ​ពេលខ្លី ចំណាយ ដើមទុនតិចទទួលបានផលកម្រៃច្រើន ពិសេសរក្សាបានសន្តិ ភាព ប្រក្រតី តាមជីវភាព គន្លងថ្មីក្នុងអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ-១៩។អនុវត្ត​នូវ​កម្ម​វិធី សិក្សា បច្ចេកទេសកសិកម្មថ្មី ដែលធន់នឹងការប្រែប្រួលអាកាសធាតុ (ASPIRE )នៅ ក្នុងឆ្នាំ២០២០ កន្លងមកនេះមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ព្រះសីហនុ បាន​អនុវត្ត​សកម្មភាព ក្នុងស្រុកគោលដៅចំនួន ៣ស្រុកដែលមាន ១៥ឃុំ និងបង្កើតបណ្ដុំ​អាជីវ​កម្មបានចំនួន ៩បណ្ដុំអាជីវកម្ម ស្មើនឹង ៤២៩គ្រួសារ ដែល មានស្ត្រីជាមេគ្រួសារចំនួន ១១២​គ្រួសាររួចមកហើយ ដែលក្នុងនោះរួមមាន៖-បណ្ដុំអាជីវកម្មដំណាំបន្លែចំនួន ២បណ្ដុំ

- បណ្ដុំអាជីវកម្មចិញ្ចឹមមាន់ចំនួន ២បណ្ដុំ-បណ្ដុំអាជីវកម្មចិញ្ចឹមត្រីចំនួន ៣បណ្ដុំ -បណ្ដុំអាជីវកម្មកែច្នៃបង្គាក្រៀចំនួន ១បណ្ដុំ-បណ្ដុំអាជីវកម្មកម្មបកសាច់ក្ដាមចំនួន១​បណ្ដុំ​។​ហើយដោយ ឡែកក្នុងឆ្នាំ២០២១នេះ មន្ទីរកសិកម្មបានបន្តអនុវត្តកម្ម​វិធីបច្ចេក​ទេស​កសិ​កម្មថ្មី ដែលធន់នឹងការប្រែប្រួលអាកាសធាតុ (ASPIRE) ក្នុងនោះមន្ទីរកសិកម្ម បាន នឹង កំពុង​អនុវត្តសកម្មភាពក្នុងស្រុកគោលចំនួន ៣ស្រុកដែលមាន ១៥ឃុំ ដោយ បាន​បង្កើត​បណ្ដុំអាជីវកម្មបានចំនួន ១៧បណ្ដុំអាជីវ កម្មបន្ថែមទៀត ដែល ស្មើ នឹង ៨៤៥គ្រួសារ ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម