ឃាត់ខ្លួនជនជាតិចិន ០២ នាក់ពាក់ព័ន្ធនឹងការប្រើប្រាស់អាវុធខុសច្បាប់ និងប្រើប្រាស់សារធាតុញៀន....

ព័ត៌មានសង្គមថ្ងៃអង្គារ៍ ទី25 ខែតុលា ឆ្នាំ2022 ម៉ោង 1:07 នាទី ព្រឹក

ខេត្តព្រះសីហនុ- នគរបាលឃាត់ខ្លួនជនជាតិតៃវ៉ាន់ចំនួន២នាក់ ដកហូតអាវុធខ្លី២ដើមនិងម្សៅថ្នាំញៀនមួយចំនួន។ លោកឧត្តមសេនីយ៌ទោជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុឲ្យដឹងថា ការឃាត់ខ្លួនជនជាតិចិនតៃវ៉ាន់២នាក់នេះ ធ្វើឡើងក្រោយពីមានករណីផ្ទុះអាវុធច្រើនគ្រាប់ កាលពីព្រឹកព្រលឹមថ្ងៃទី ២២ ខែតុលា២០២២ នៅក្បែរអាគារក្រុមហ៊ុន មួយកន្លែង មានទីតាំងស្ថិតនៅ ភូមិ១ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ។



បន្ទាប់ពីទទួលបានពត៌មាននេះភ្លាមរយៈពេលជាង២ម៉ោង កម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌស្នងការដ្ឋាននគរបាលខេត្ត បានធ្វើការស្រាវជ្រាវ រហូតឈានដល់ចាប់ឃាត់ខ្លួនបានជនសង្ស័យចំនួន ០២នាក់ ភេទប្រុស ជនជាតិចិនតៃវ៉ាន់ និងដកហូតបានវត្ថុតាងដូចខាងក្រោម៖

  
-អាវុធខ្លីចំនួន ០២ដើម ទី១ ម៉ាក Glock 43 ពណ៌ខ្មៅ លេខៈ BTMB677 ,បង់២ គ្មានគ្រាប់ និងទី២ម៉ាក Glock 19 ពណ៌ប្រផេះ លេខៈ AFPC642 ,បង់២ មាន ១២គ្រាប់ (9mm) 

      -គ្រាប់កាំភ្លើងប្រភេទ 9mm ចំនួន ២៩គ្រាប់

      -ខ្នោះដៃ ០២គូរ 

      -ម្សៅក្រាម ០៣កញ្ចប់តូច (សង្ស័យជាសារធាតុញៀន) 

      -ជញ្ជីងផ្លឹង ០១គ្រឿង

      -សម្ភារៈផ្សេងៗមួយចំនួន ។ 

    ចំពោះករណីនេះ ការិយាល័យនគរបាលព្រហហ្មទណ្ឌកម្រិតស្រាល កំពុងបន្តនីតិវិធី តាមផ្លូវច្បាប់៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម