ពលរដ្ឋ១៧០គ្រួសាររងគ្រោះក្នុងទំនាស់ដីធ្លីរាំរ៉ៃស្នើអោយអាជ្ញាធរជួយរកយុត្តិធម៍ត្រូវបានក្រុមម្ខាងទៀតយកគ្រឿងចក្រឈុះដំណាំចោលអស់។

ព័ត៌មានសង្គមថ្ងៃសៅរ៍ ទី26 ខែសីហា ឆ្នាំ2023 ម៉ោង 11:35 នាទី ព្រឹក

ពលរដ្ឋ១៧០គ្រួសាររងគ្រោះក្នុងទំនាស់ដីធ្លីរាំរ៉ៃស្នើអោយអាជ្ញាធរជួយរកយុត្តិធម៍ត្រូវបានក្រុមម្ខាងទៀតយកគ្រឿងចក្រឈុះដំណាំចោលអស់។

បន្ទាយមានជ័យ៖ពលរដ្ឋ១៧០គ្រួសារមានបញ្ហាទំនាស់ដីធ្លីរាំរ៉ៃជាមួយពលរដ្ឋ១៤គ្រួសារនៃដីតំបន់ភ្នំព្រះស្ថិតនៅស្រុកថ្មពួកខេត្តបន្ទាយមានជ័យបានសំណូមពរដល់អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធជួយដោះស្រាយនិងរកយុត្តិធម៍ជូនពួកគាត់បន្ទាប់ពីបានដាំដុះដំឡូងឬពោតត្រូវបានក្រុមម្ខាងទៀតយកគ្រឿងចក្រឈុះចោលអស់។

បើតាមការអោយដឹងពីលោក សំ វុត្ថា តំណាងអោយប្រជាពលរដ្ឋ១៧០គ្រួសារបានអោយដឹងថាពួកគាត់មានការលំបាកខ្លាំងដោយសារមានទំនាស់ដីធ្លីតាំងពីឆ្នាំ២០០០។បន្ទាប់ពីពួកគាត់បានចូលកាប់ទន្រ្ទានដីព្រៃភ្នំព្រះដែលមានទីតាំងនៅស្រុកថ្មពួកយកធ្វើកម្មសិទ្ធដោយកាលនោះមានការតានតឹងខ្លាំងរដ្ឋបាលព្រៃឈើតែងចុះចាប់និងហាមឃាត់តែពួកគាត់នៅតែចូលទន្រ្ទានអាស្រ័យផលតាមការដាំដំឡូងនិងពោត។រហូតក្រោយមករដ្ឋាភិបាលតាមរយះយុវជនបានចុះវាស់វែងផ្តល់ប័ណ្ណកម្មសិទ្ធជូនពលរដ្ឋ ស្រាបតែគេវាសវែងចុះបញ្ជីដីដែលពួកគាត់ខំកាប់គាស់អាស្រ័យផលអោយទៅខាង១៤គ្រួសារវិញ។


ដែលជាហេតុពួកគាត់ប្តឹងជំទាស់មិនអោយចេញប័ណ្ណកម្មសិទ្ធលើដីដែលមានទំនាស់ចំនួន……។ទោះជាយ៉ាងណាក៍ដោយពួកគាត់នៅតែអាស្រ័យផលជារៀងរាល់ឆ្នាំតែបីឆ្នាំចុងក្រោយនេះត្រូវបានក្រុមម្ខាងទៀតដែលមានឈ្មោះសាម ម៉ាប ដែលពួកគាត់អោយលុយទៅរត់ការធ្វើប័ណ្ណកម្មសិទ្ធដីទាំងនោះមិនបានអោយពួកគាត់ហើយថែមទាំងទៅធ្វើការអោយក្រុមហ៊ុនមកប្រើគ្រឿងចក្រឈុះឆាយដំណាំពួកគាត់អស់។
ពួកគាត់បានដាក់ពាក្យបណ្តឹងប្តឹងឈ្មោះសាម ម៉ាប់ ទៅតុលាការតែមកដល់ពេលនេះតុលាការមិនទាន់មានចំណាត់ការឡើយ។

ជុំវិញករណីនេះលោកអែម សុខា អភិបាលស្រុកថ្មពួកបានអោយដឹងថាបញ្ហាទំនាស់ដីធ្លីនេះកើតឡើងមុនគាត់មកកាន់ជាអភិបាលស្រុកនិងរឿងនេះបានដល់ថ្នាក់ជាតិនិងតុលាការដែលហួសសមត្ថកិច្ចរបស់លោក។ សម្រួលចេញផ្សាយដោយលោកនី វ៉ាន់នីន 087758866 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម