មហាជនកំពុងរងចាំមើលចំណាត់របស់អាជ្ញាធរ ក្រុង ខេត្តខណះពេលសំណង់ ល្មើសច្បាប់នៅតែបន្ត អ្នកធ្វើកំណត់ហេតុបញ្ឈប់បានតែត្រឹមតែធ្វើ

ព័ត៌មានសង្គមថ្ងៃសុក្រ ទី25 ខែកុម្ភៈ ឆ្នាំ2022 ម៉ោង 5:49 នាទី ល្ងាច

 

 

ខេត្តព្រះសីហនុ៖ ក្រុមប្រជាពលរដ្ឋនៅតំបន់ទំនប់រលក់ ហាក់អស់ជំនឿ ទៅ​លើ​អា​ជ្ញា​ធរ ក្រុង ខេត្ត ដែលកាលពីជិតមួយខែមុន បានដឹកនាំមន្ត្រីពាក់​ព័ន្ឋ​ជា​ច្រើន​អ្នក​ចុះទៅធ្វើកំណត់ហេតុបញ្ឈប់សកម្មភាពសាងសង់សំណង់លើចំណីឆ្នេរ ដែលមើល​ទៅគួរអោយកោតសរសើណាស់ ប៉ុន្តែផ្ទុយស្រឡះ សំណង់មួយកន្លែងនេះ ពុំបាន​ទុក​កំណត់ហេតុរបស់អាជ្ញាធរ ក្រុង ខេត្ត ក្នុងកែវភ្នែកឡើយ ដោយនៅតែ​ប​ន្ត​សាង​សង់យ៉ាងរលូន គិតមកដល់ថ្ងៃទី២៥គុម្ភះនេះ សំណង់ខុសច្បាប់នោះបាន​សាង​សង់រួចរាល់ប្រមាណ៦០%ហើយ នៅឡើយតែអាជ្ញាធរ និង មន្ត្រីពាក់ព័ន្ឋទេ មិន​ទាន់​មានសកម្មភាព។

        យោងប្រភពក្រុមប្រជាពលរដ្ឋ បានបង្ហើបថា កាលពី ចុះផ្អាកសកម្មភាពសាង​សង់​កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២ នាពេលកន្លងមកនោះ​គេឃើញ​មាន​វត្ត​មាន ឯកឧត្តម លៀម សូដា អភិបាល​រង​ខេត្តព្រះសីហនុជាប្រធានក្រុម​ការងារ​រួម​ជាមួយអាជ្ញាធរ ក្រុង និងមន្ទី រអង្គភាព​ពាក់​ព័ន្ធ​ជាច្រើននាក់ផងដែរ។​នៅក្នុង​ការ​ចុះត្រួតពិនិត្យនេះ ឯកឧត្តមអភិបាលរង ខេត្ត ព្រះសីហនុ បានឲ្យដឹងថា​ចំពោះ​សំណង់​លំនៅដ្ឋាន ដែលសាងសង់រំលោភ លើ ចំណីឆ្នេរខាងលើនេះ ក្រុមការ​ងារ​បានចុះពិនិត្យឃើញជាក់ស្តែងគឺ សំណង់​បាន ចាក់គ្រឹះ និងចាក់សសរចំនួន ២៤​ដើម ទំហំ ៦ម៉ែត្រ គុណ ២៦ម៉ែត្រ ដែល ម្ចាស់ ផ្ទះ បានរុះរើផ្ទះចាស់របស់​គាត់​ដែល​មានទំហំ ៦ម៉ែត្រ គុណ ១៥ម៉ែត្រ ហើយ បាន បន្តសាងសង់បន្ថែម ១១ម៉ែត្រ គុណ ៦ម៉ែត្រ ចូលទៅក្នុងចំណីសមុទ្រ។​ដែលទីតាំងសំណង់រឹងមាំ​មួយនេះស្ថិតនៅ​តំបន់​រំដួលជើងភ្នំស្ថិតក្នុងសង្កាត់លេខ ១ ក្រុងព្រះសីហនុ ។

យោងតាមរបាយការណ៍ របស់ក្រុមការងាររដ្ឋបាលក្រុងព្រះសីហនុ បាន បញ្ជាក់ ថា ម្ចាស់សំណង់ខាងលើ មានឈ្មោះ ហ៊ន សាវ៉ន ការដ្ឋានសំណង់នេះ មិន អនុញ្ញាតឲ្យធ្វើការសាងសង់នោះទេ ដោយសារមិនមានច្បាប់អនុញាត្តិ ហើយ ទី តាំង នេះបើសុំច្បាប់អនុញ្ញាត ក៏មិនអាចឱ្យបាននោះដែរ នេះបើយោងតាម ចរា ចរណ៍ ណែនាំរបស់រាជរដ្ឋាភិបាល លេខ ០១ ស្តីពីការគ្រប់គ្រង់តំបន់ឆ្នេរ ពី ព្រោះ វាជាដី ឆ្នេរសមុទ្រសាធារណៈរបស់រដ្ឋ។ តែសំរាប់ ពេលនេះ ក្រុមការងារសម្រេច ឱ្យម្ចាស់សំណង់ធ្វើការរុះរើរាល់សំណង់ដែលបាន សាងសង់ទាំងប៉ុន្មាន ចេញឱ្យ អស់ ក្នុងរយៈពេល ១៥ថ្ងៃ ជាកំណត់។ក្នុងករណីម្ចាស់សំណង់ មិនគោរពតាម ការ ណែ នាំ ក្រុមការងារនិងអនុវត្តទៅតាមនីតិវិធីច្បាប់។តែផ្ទុយទៅវិញមកដល់ ពេល នេះសំណង់រឹងមាំដែលសាងសង់រំលោភលើឆ្នេរខាងលើបានសាងសង់យ៉ាងរលូនដោយពុំមានអាជ្ញាធរណាហ៊ានហាមឃាត់នោះទេក្នុងការសាងសង់បន្តនេះឡើយដូចនេះសំណង់បានសាងសង់ស្ទើរតែរួចរាល់ទៅហើយ។

ជុំវិញបញ្ហាខាងលើបណ្តាញសារព័ត៏មាន ពុំទាន់ទទួលការបំភ្លឺណាមួយពីឯក​ឧត្តមប្រធានក្រុមការងារដោយមិនមានការឆ្លើយតបក៏ដូចជាអាជ្ញាធរពាក់ព័ន្ធក៏មិនទាន់បានឆ្លើយតបនៅឡើយផងដែរ។ប៉ុន្តែបើទោះបីជាយ៉ាងណាក៏ដោយ ក្រុមប្រ​ជា​ពលរដ្ឋ ក៏ដូចជាមន្ត្រីរាជការនៅក្នុងខេត្ត សង្ឃឹមយ៉ាងមុតមាំទៅលើ ឯកឧត្តម គួច​ចំរើន អភិបាលខេត្តព្រះសីហនុ ដែលកន្លងឯកឧត្តម​ប្រើកណ្តាប់ដៃដែកបំបែក តំបន់ក្តៅជាច្រើន អោយតែល្មើសច្បាប់ មិនថាអ្នកនោះមានខ្សែរធំប៉ុណ្ណានោះ ដូចនេះទីតាំងសំណង់ខុសច្បាប់មួយនេះ ពិតជាគេចមិនផុតពីចំណាត់ការរបស់ ឯកឧត្តម គួច ចំរើន ឡើយ បើទោះបីជាសាងសង់រួចហើយ១០០​% យ៉ាងណាក្តី៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម