សម្តេចតេជោ ហ៊ុន សែន ប្រកាសគាំទ្រឱ្យកូនប្រុសច្បងធ្វើជាបេក្ខភាពនាយករដ្ឋមន្រ្តី.!

ព័ត៌មានសង្គមថ្ងៃព្រហស្បត្តិ៍ ទី02 ខែធ្នូ ឆ្នាំ2021 ម៉ោង 12:11 នាទី ល្ងាច

 

ព្រះសីហនុ៖ សម្តេចតេជោ ហ៊ុន សែន បានថ្លែងប្រកាសគាំទ្រឱ្យកូនប្រុសច្បង គឺលោក ហ៊ុន ម៉ាណែត ធ្វើជាបេក្ខភាពនាយករដ្ឋមន្រ្តី ក្នុងចំណោមបេក្ខភាពនាយករដ្ឋមន្រ្តីផ្សេងៗទៀត។ នេះជាការថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសសម្តេចអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ពោធហេដ្ឋារចនាសម្ព័ន្ធផ្លូវ ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ និងសមិទ្ធផលនានា នៅខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១នេះ។ 

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «មានអ្នកវិភាគនោះវិភាគ ថា លោក ហ៊ុន សែន នឹងឱ្យកូនប្រុសច្បងជាអ្នកបន្តវេន »។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «ត្រូវហើយ អ្នកណាមិនគាំទ្រនោះ បើកូនយើងរៀនបានច្រើនខ្ពង់ខ្ពស់ ឱ្យតែមានសមត្ថភាព ហើយប្រជាជនគាំទ្រ រឿងអីមិនលើកទឹកឱ្យបន្ត? »។

សម្តេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា «ថ្ងៃនេះ២ធ្នូ ខ្ញ៉ំសូមប្រកាសពីទីនេះថា ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តី ក្នុងចំណោមបេក្ខភាពផ្សេងទៀត តែ ហ៊ុន ម៉ាណែត មានការគាំទ្រពីឪពុកផងដែរ»។

ក្នុងឱកាសនេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងដែរថា «ថ្ងៃនេះ ខ្ញ៉ំមិនចង់និយាយទេ តែដោយសារពួកអ្នកវិភាគល្ងង់ទូមួយចំនួនវិភាគថា ហ៊ុន សែន ពង្រឹងអំណាចនឹងឱ្យកូនបន្តវេន» ។

យ៉ាងណាក៏ដោយសម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងដែរថា «ហ៊ុន សែន ធ្វើនាយករដ្ឋមន្រ្តីរហូតដល់លែងចង់ធ្វើ »៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម