លោកឧកញ៉ា ទៀ វិចិត្រ អគ្គនាយក ក្រុមហ៊ុន ជី.ធី.វី.សុី ស្ពីដប៊ូត ឧបត្ថម្ភម៉ូតូ ចំនួន ២គ្រឿង ជូនដល់ប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់កោះរ៉ុងសន្លឹម នៃអធិការដ្ឋាននគរបាលក្រុងកោះរ៉ុង សំរាប់ល្បាត រក្សារសុវត្ថិភាព និងសន្តិសុខ ជូនប្រជាពលរដ្ឋ ភ្ញៀវជាតិ និងអន្តរជាតិ នៅក្រុងកោះរ៉ុង.!

ព័ត៌មានសង្គមថ្ងៃច័ន្ទុ ទី06 ខែធ្នូ ឆ្នាំ2021 ម៉ោង 3:41 នាទី ល្ងាច

ខេត្តព្រះសីហនុ៖ នៅរសៀល ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១ លោកឧកញ៉ា ទៀ វិចិត្រ អគ្គនាយក ក្រុមហ៊ុន ជី.ធី.វី.សុី ស្ពីដប៊ូត បានចាត់តំណាងប្រគល់ម៉ូតូ ម៉ាក់ Wave សេរីឆ្នាំ២០២២ ចំនួន ២គ្រឿង ដែលជាអំណោយដ៏ថ្លៃថ្លារបស់លោកឧកញ៉ាផ្ទាល់ ជូនដល់ប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់កោះរ៉ុងសន្លឹម នៃអធិការដ្ឋាននគរបាលក្រុងកោះរ៉ុង សំរាប់ល្បាត រក្សារសុវត្ថិភាព និងសន្តិសុខ ជូនប្រជាពលរដ្ឋ ភ្ញៀវជាតិ និងអន្តរជាតិ នៅក្រុងកោះរ៉ុង ។

លោកវរសេនីយ៍ឯក ស្រ៊ុន វី នាយការិយាល័យ ភស្តុភារ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ តំណាងឲ្យ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្ត បានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ លោកឧកញ៉ា ទៀ វិចិត្រ អគ្គនាយក ក្រុមហ៊ុន ជី.ធី.វី.សុី ស្ពីដប៊ូត ដែលតែងតែយកចិត្តទុកដាក់ និងឧបត្ថម្ភ មកស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ តាំងពីកន្លងមករហូតមកដល់បច្ចុប្បន្ន សំរាប់ប្រើប្រាស់ក្នុងកិច្ចការពារ រក្សារសុវត្ថិភាព និងសន្តិសុខ ជូនប្រជាពលរដ្ឋ ភ្ញៀវជាតិ និងអន្តរជាតិ ក្នុងខេត្តព្រះសីហនុ និងសូមជូនពរលោកឧកញ៉ា ទៀ វិចិត្រ អគ្គនាយក ក្រុមហ៊ុន ជី.ធី.វី.សុី ស្ពីដប៊ូត និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ សូមមានសុខភាពល្អបរិបូណ៌ អាយុយឺនយូរ ជៀសផុតពីជំងឺដង្កាត់ផងទាំងពួង និងបានប្រកបដោយពុទ្ធពរទាំងឡាយ បួនប្រការគឺ អាយុ វណ្ណៈ សុខ: ពលៈគប្បីភ្លៀងឃ្លាតឡើយ ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម