លោកវរៈសេនីយ៍ឯក ហ៊ួ យ៉ៃ នាំយកអំណោយ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ឋ ជូនដល់ពលរដ្ឋមួយគ្រួសារនៅស្រុកព្រៃនប់.!

ព័ត៌មានសង្គមថ្ងៃព្រហស្បត្តិ៍ ទី29 ខែមេសា ឆ្នាំ2021 ម៉ោង 12:01 នាទី ល្ងាច

ខេត្តព្រះសីហនុ៖ អំណោយជាគ្រឿងឧបភោគបរិភោគនិងថវិការមួយចំនួន របស់លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ឋ ស្នងការនគរបាលខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី២៩មេសារឆ្នាំ២០២១ត្រូវបានលោកវរៈសេនីយ៍ឯក ហ៊ួ យ៉ៃ អធិការនគរបាលស្រុកព្រៃនប់ ក្នុងនាមលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ឋ បាននាំយកអំណោយនិងថវិកាជូនស្ត្រីមួយគ្រួសារ ដែលមានជំងឺរ៉ាំរ៉ៃ ឈ្មោះ ថំ ចំរើន ភេទស្រី អាយុ ៤៣ឆ្នាំ មានកូនក្នុងបន្ទុក៣នាក់ មានទីលំនៅក្នុងភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

លោកវរៈសេនីយ៍ឯក ហ៊ួ យ៉ៃ អធិការនគរបាលស្រុកព្រៃនប់ បានពាំនាំនូវការសាកសួរសុខទុកពីលោកឧត្តមសេនីយ៍សេនីយ៍ទោ ជូន ណារិន្ឋ ដល់ក្រុមគ្រួសារស្ត្រីក្រីក្រមានជំងឺប្រចាំកាយធ្ងន់ធ្ងរ ដោយបានជូនពរអោយឆាប់មានសុខភាពល្អឡើងវិញ ជាពិសេសលោកឧត្តមសេនីយ៍សេនីយ៍ទោ ជូន ណារិន្ឋ បានអំពាវនាវក្រុមគ្រួសារ និង បហប្អូនប្រជាពលរដ្ឋ ចូលរួមទប់ស្កាត់នៃការរីរាលដាលជំងឺកូវិតទាំងអស់គ្នា ដោយអនុវត្តន៍វិធានការរបស់ក្រសួងសុខាភិបាល និង អនុសាសន៍ដ៍ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ៣កុំ ៣ការពារ អោយមានប្រសិទ្ឋភាព។

អំណោយដែលបានយកទៅចែកជូនគ្រួសារស្ត្រីមានជំងឺប្រចាំកាយធ្ងន់ធ្ងររួមមានៈ _អង្ករ០២បាវ _មី កំប៉ុង១កេះធំ /_ត្រីខមួយកេះធំ _ទឹកដោះគោឆៅមួយកេះធំ _ប៊ីចេង២គីឡូក្រាម_ ខ្ទឹមសនិងខ្ទឹមក្រហម ២គីឡូក្រាម _សាច់ជ្រូក ត្រីងៀត៥គីឡូក្រាម_ ទឹកត្រ+ទឹកស៊ីអិវ ១០ យូ _ប្រេងឆា៥លិត្រ ចំនួន២ដប _ទឹកសុទ្ឋ៥០យូ និង ថវិការ១០០០០០០(មួយលានរៀល)៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម