ប្រជាជនវៀតណាម និងហ្វីលីពីន នៅរដ្ឋកាលីហ្វ័រញ៉ា រងផលប៉ះពាល់ធ្ងន់ធ្ងរជាងគេប្រជាជនអាស៊ី-អាមេរិកដទៃ

ព័ត៌មានសង្គមថ្ងៃអាទិត្យ ទី03 ខែមករា ឆ្នាំ2021 ម៉ោង 9:31 នាទី ព្រឹក

 

សហគមន៍វៀតណាម-អាមេរិកាំង និងហ្វីលីពីន បានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយសារកូវីដ១៩  គឺមានធ្ងន់ធ្ងរជាងជនជាតិអាមេរិក-អាស៊ីដទៃទៀតនៅតំបន់ San Francisco រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ។

 

កាសែត The Los Angeles Times បានដកស្រង់សំដីមន្ត្រីសុខាភិបាលមកពី Santa Santa Clara County រដ្ឋCalifornia និយាយថា អត្រាកំណើននៃករណីមេរោគកូវីដ១៩ថ្មី ក្នុងចំណោមជនជាតិវៀតណាម-អាមេរិក និងហ្វីលីពីន-អាមេរិក ឆ្លងលឿនជាងក្រុមអាស៊ីផ្សេងទៀត ។

ជនជាតិអាមេរិកាំងមានចំនួន ១៩% នៃចំនួនប្រជាជននៅតំបន់ Santa Clara County ។  ជាការកត់សម្គាល់នៅថ្ងៃទី ១ ខែមិថុនាដល់ថ្ងៃទី ៣ ខែធ្នូឆ្នាំ ២០២០ ក្រុមនេះមានចំនួន ២៨% នៃចំនួនករណី កូវីដ-១៩ សរុបក្នុងចំណោមក្រុមជនជាតិអាមេរិកាំងអាស៊ី ។

នេះគឺជាក្រុមពីរដែលរងផលប៉ះពាល់អាក្រក់ជាងក្រុមអាមេរិក-អាស៊ីដទៃទៀតនៅក្នុងតំបន់ Silicon នៃ San Francisco, នេះបើយោងតាមកាសែត Los Angeles Times ។ ផ្ទុយទៅវិញ ក្រុមជនជាតិចិន អាមេរិក ឥណ្ឌា កូរ៉េខាងត្បូង និងជប៉ុន មានអត្រាទាបជាង ២ ក្រុមនៃជនជាតិវៀតណាម និងហ្វីលីពីន ។

ក្រុមជនជាតិអាមេរិកឡាទីន មានអត្រាខ្ពស់បំផុតនៃករណីឆ្លងកូវីដ១៩ នៅ Santa Clara ដែលមាន ៤០០០ ករណីក្នុង ១០០.០០០ នៅរដូវក្តៅ និងរដូវស្លឹកឈើជ្រុះឆ្នាំ ២០២០ ចំនួននេះខ្ពស់ជាង ៦ ដង នៃជនជាតិស្បែកសជាបុរស ។

ក្រុមអាស៊ី-អាមេរិកមានជាមធ្យម កូវីដ-១៩ មាន ៨០០ករណីក្នុងចំណោមប្រជាជនអាស៊ី ១០០.០០០ នាក់នៅ Santa Clara ។

យោងតាមស្ថិតិពីសាកលវិទ្យាល័យJohn Hopkins រដ្ឋកាលីហ្វ័រញ៉ា គឺជាតំបន់ដែលមានការរីករាលដាលធំជាងគេបំផុតនៅសហរដ្ឋអាមេរិក ដែលមានករណីកូវីដចំនួន ២,៣ លាននាក់ និងមនុស្សជាង ២៦.៣០០ នាក់បានស្លាប់ដោយសារជំងឺនេះ ។

ឥឡូវនេះ សហរដ្ឋអាមេរិកបានឆ្លងសរុបចំនួន 20 លាននាក់ ក្នុងថ្ងៃដំបូងនៃឆ្នាំថ្មី 2021 ហើយចំនួនអ្នកស្លាប់ចំនួន 347,000 នាក់ ៕

បកប្រែពី Theo Los Angeles Times

ដោយ ប៉ូល សុកាន


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម