ជនជាតិចិនស្រវឹងស្រាជោកជាំ បើករថយន្ត បុកម៉ូតូមួយគ្រឿង បណ្តាលឲ្យមនុស្ស២នាក់រងរបួស.! 

ព័ត៌មានសង្គមថ្ងៃពុធ ទី03 ខែកុម្ភៈ ឆ្នាំ2021 ម៉ោង 9:34 នាទី ព្រឹក

(ក្រុងព្រះសីហនុ)៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តមួយគ្រឿងបើកបរដោយជនជាតិចិន បុកប៉ះគ្នា និងម៉ូតូមួយគ្រឿង បណ្តាលឲ្យបុរស២នាក់រងរបួសធ្ងន់ ។ 

ករណីនេះកើតហេតុនៅវេលាម៉ោង១១:០០នាទីយប់ ថ្ងៃទី០២ ខែកុម្ភះ ឆ្នាំ២០២១ ម្តុំអូរត្រេះ១ នៅតាមបណ្តោយផ្លូវស្របឆ្នេរ ស្ថិតក្នុងភូមិ៦ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។ 

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគេឃើញមានរថយន្តមួយគ្រឿងម៉ាក camry hybrid ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ព្រះសីហនុ 2A-5919 បើកបរក្នុងស្ថានភាពស្រវឹងស្រា ក្នុងទិសដៅពីឆ្នេរអូរឈើទាល២ មកឆ្នេរអូរត្រេះ១ ។ 

លុះបើកមកដល់ចំណុចកើតហេតុខាងមុខសណ្ឋាគារ មុីហាវ សុីគ័ង រថយន្តបត់ឆ្វេងមិនប្រយ័ត្នក៏បុកប៉ះនិងម៉ូតូមួយគ្រឿងម៉ាក zoomer-x ពណ៌ក្រហម ពាក់ស្លាកលេខ ព្រះសីហនុ 1G-7685 ខណៈកំពុងបើកបរ បញ្ចាស់ទិសគ្នា បណ្តាលឲ្យបុរស២នាក់ភាគីខាងម៉ូតូរងរបួសធ្ងន់ ។ 

ក្រោយកើតហេតុជនរងគ្រោះទាំង២នាក់ត្រូវបាន បញ្ជូនយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យមិត្តភាពឃ្លាំងលើ ដោយឡែកបុរសជនជាតិចិនអ្នកបើកបររថយន្ត ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន និងស្ទួចយកវត្ថុតាងទាំងយកទៅប៉ុស្ត៍នគរបាលចរាចរផ្លូវគោកខេត្តព្រះសីហនុ រងចាំការដោះស្រាយតាមនីតិវិធី ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម