ពិធីបិទវគ្គបណ្តុះបណ្តាលគ្រូបង្គោល ស្តីពីទេសប្រវេសន៍ការងារដោយសុវត្ថិភាព

ព័ត៌មានសង្គមថ្ងៃសៅរ៍ ទី13 ខែមករា ឆ្នាំ2024 ម៉ោង 9:29 នាទី ព្រឹក

ខេត្តបន្ទាយមានជ័យ:រសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ(នាយកដ្ឋានមុខរបរ និងហត្ថពលកម្ម) បានសហការជាមួយ អង្គការអន្តរជាតិទេសន្តរប្រវេសន៍ (IOM) បានរៀបចំបិទវគ្គបណ្តុះបណ្តាលគ្រូបង្គោល ស្តីពីទេសប្រវេសន៍ការងារដោយសុវត្ថិភាព ក្រោមអធិបតីភាព ឯកឧត្តម ហ៊ូ វុឌ្ឍី រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលពិធីធ្វើឡើងនៅសាលប្រជុំរដ្ឋបាលខេត្តបន្ទាយមានជ័យ ។

វគ្គបណ្តុះបណ្តាលមានគោលបំណង៖១.កសាងសមត្ថភាពដល់ក្រុមប្រឹក្សាឃុំ(មេឃុំ មន្រ្តីទទួលបន្ទុកកិច្ចការនារី និងកុមារឃុំ-សង្កាត់ និងនាយប៉ុស្តិ៍នគរបាលឃុំ-សង្កាត់) ដែលជាតួអង្គសំខាន់ក្នុងការរៀបចំផែនការការអភិវឌ្ឍន៍ឃុំ អំពីទេសន្តរប្រវេសន៍ការងារដោយសុវត្ថិភាពនៅថ្នាក់មូលដ្ឋាន គោលនយោបាយ បទប្បញ្ញាតិ និងក្របខ័ណ្ឌពាក់ព័ន្ធទេសន្តរប្រវេសន៍ការងារ។២.ចែករំលែកបទពិសោធន៍ ចំណេះដឹង និងលើកទឹកចិត្តដល់អ្នកពាក់ព័ន្ធថ្នាក់ឃុំ-សង្កាត់ សម្រាប់ការរៀបចំផែនការការអភិវឌ្ឍន៍ឃុំ-សង្កាត់ ក្នុងការធ្វើសមារណកម្មអំពីទេសន្តរប្រវេសន៍ការងារដោយសុវត្ថិភាព ទៅក្នុងផែនការការអភិវឌ្ឍន៍ឃុំ-សង្កាត់របស់ពួកគាត់។

 

ពិធីមានការអញ្ជើញចូលរួមពី លោក កឹម ចំរើន អគ្គនាយករងនៃអគ្គនាយកដ្ឋានក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងលោកស្រី កៅ សុគន្ធផារ៉ាឌី តំណាងអង្គការអន្តរជាតិទេសន្តរប្រវេសន៍(IOM)ប្រចាំកម្ពុជា លោក លោកស្រី អភិបាលរងក្រុង/ស្រុក មាន៖ក្រុងប៉ោយប៉ែត ក្រុងសិរីសោភ័ណ ស្រុកអូរជ្រៅ ស្រុកថ្មពួក ស្រុកម៉ាឡៃ និងស្រុកស្វាយចេក ព្រមទាំង តំណាងមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ មេឃុំ ចៅសង្កាត់ មន្រ្តីទទួលបន្ទុកកិច្ចការនារី និងកុមារ(អ្នករៀបចំផែនការការអភិវឌ្ឍន៍) ឃុំ-សង្កាត់ និងនាយប៉ុស្តិ៍នគរបាលឃុំ-សង្កាត់(ចំនួន៣៦ឃុំ-សង្កាត់)និងអតីតពលករ សរុបចំនួន១១៤នាក់ ស្រី៤៧នាក់។

សម្របសម្រួលដោយលោកហេងចាន់ថន


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម