ដែងៗតាមរយៈកាមេរ៉ាសុវត្ថិភាពរថយន្តpruise ចេញបញ្ច្រាសទិសត្រូវម៉ូតូ delivery បុកពេញទំហឹងរោងរបស់ធ្ងន់

ព័ត៌មានសង្គមថ្ងៃអាទិត្យ ទី20 ខែសីហា ឆ្នាំ2023 ម៉ោង 11:32 នាទី ល្ងាច

ដែងៗតាមរយៈកាមេរ៉ាសុវត្ថិភាពរថយន្តpruise ចេញបញ្ច្រាសទិសត្រូវម៉ូតូ delivery បុកពេញទំហឹងរោងរបស់ធ្ងន់
ខេត្តព្រះសីហនុ:យុវជនម្នាក់អ្នកដឹកជញ្ជូនម្ហូបអាហារបាក់ជើងក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ រវាងម៉ូតូបុកប៉ះជាមួយនឹងរថយន្តពេញទំហឹង។ ហេតុការនេះបានកើតឡើងនៅវេលាម៉ោង 4ល្ងាចថ្ងៃទី 20 ខែសីហាឆ្នាំ 2023នេះនៅតាមបណ្ដោយផ្លូវសេទេម្ដុំក្បែរផ្ទះសំណាក់ 360ស្ថិតក្នុងសង្កាត់ 3 ក្រុង/ខេត្តព្រះសីហនុ។
ជុំវិញករណីគ្រោះថ្នាក់ចរាចរណ៍នេះផងដែរបើយោងតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលដែលកើតហេតុយុវជន ដឹកជញ្ជូន ម្ហូបអាហារ ម្នាក់ជិះម៉ូតូម៉ាកសង់ទ្រីមស៊េរីឆ្នាំ 2023 ពាក់ផ្លាកលេខព្រះសីហនុ1-K 09 95 ធ្វើដំណើរមានទិសដៅពីកើតមកលិចលុះមកដល់ផ្លូវកោងចំណុចកើតហេតុក៏ស្រាប់តែមានរថយន្តមួយគ្រឿងទៀតម៉ាកព្រោះពាក់ស្លាកលេខ ភ្នំពេញ-2AY-18 93 ឆ្លងផ្លូវបញ្ច្រាសទិសបាំងជាមួយនឹងរថយន្តទៀតស្របពេលម៉ូតូកំពុងតែជិះមកជិតដល់ រីឯ រថយន្តបានចេញទៅក៏បានបុកគ្នាពេញទំហឹង បណ្ដាលឲ្យម៉ូតូរងការខូចខាតយ៉ាងដំណំ ចំណែកអ្នកបើកបងម៉ូតូជើង។
ប្រភពដដែលបានបន្តទៀតថាក្រោយពេលកើតហេតុអ្នករបួសត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យឯកជន ចំណែកម៉ូតូនិងរថយន្តសមត្ថកិច្ចបានធ្វើការវាស់វែងនិងយកទៅរក្សាទុកបណ្ដោះអាសន្ននៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកដើម្បីរងចាំដោះស្រាយគ្នានៅពេលក្រោយ៕ សម្រួលចេញផ្សាយដោយលោកនី វ៉ាន់នីន 087758866


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម