អភិបាលខេត្តព្រះសីហនុ ណែនាំដល់នាយករដ្ឋបាល ត្រូវធ្វើការបែងចែកការងារ ភារកិច្ច និងភាពទទួលខុសត្រូវ ពិសេសការិយាល័យ និងយន្តការច្រកចេញ-ចូលតែមួយនៅខេត្ត ក្រុង ស្រុក ឃុំ សង្កាត់

ព័ត៌មានសង្គមថ្ងៃព្រហស្បត្តិ៍ ទី08 ខែកញ្ញា ឆ្នាំ2022 ម៉ោង 4:43 នាទី ព្រឹក

ព្រះសីហនុ៖ អភិបាលខេត្តព្រះសីហនុ ណែនាំដល់នាយករដ្ឋបាល ត្រូវធ្វើការបែងចែកការងារ ភារកិច្ច និងភាពទទួលខុសត្រូវ ពិសេសការិយាល័យ និងយន្តការច្រកចេញ-ចូលតែមួយនៅខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ដើម្បីធ្វើការកែលម្អ ការងារបម្រើសេវាសាធារណ:ជូនបងប្អូនប្រជាពលរដ្ឋឱ្យកាន់តែមានតម្លាភាព ប្រសិទ្ធភាព ប្រសិទ្ធផលកាន់តែល្អប្រ សើរបន្ថែមទៀត។   ការលើកឡើងនេះរបស់លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ក្នុងពិធីប្រកាសតែងតាំង និងប្រគល់ភារកិច្ចជូនមន្ត្រីរាជការក្នុងរចនាសម្ព័ន្ធ នៃសាលាខេត្តព្រះសីហនុ ចំនួន ១៦រូប មាននាយករងរដ្ឋបាលសាលាខេត្ត នាយក នាយករងទីចាត់ការ ប្រធានអង្គភាពច្រក ប្រធាន អនុប្រធានការិយា ល័យចំណុះសាលាខេត្តព្រះសីហនុដោយមានការអញ្ជើញចូលរួមពី លោក វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត នៅព្រឹកថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២២។   លោក គួច ចំរើន បានថ្លែងថា ពិធីប្រកាសតួនាទីរចនាសម្ព័ន្ធមន្ត្រីសាលសខេត្តនាពេលនេះ ក្នុងគោលបំណង  វាយតម្លៃមន្ត្រីដែលមានសមត្ថភាពក្នុងការដឹកនាំបំពេញតួនាទីប្រកប ដោយគុណភាព និងមានបទពិសោធដឹកនាំ  និងការពិនិត្យវាយតម្លៃពីសមត្ថភាពបុគ្គលនៅតាមអង្គភាពនីមួយៗ។   ក្នុងឱកាស នេះដែរ លោក ទិត្យ ប៊ុនធឿន នាយករងរដ្ឋ បាលសាលាខេត្តព្រះសីហនុតំណាងឱ្យមន្ត្រីសាលាខេត្តទាំងអស់បានធ្វើការបេ្តជ្ញាចិត្ត  ស្មោះត្រង់ចំពោះជាតិ មាតុភូមិ លើកកម្ពស់ស្មារតីខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតី បម្រើសេវាសារធារណៈជូនប្រជាពលរដ្ឋឱ្យមានប្រសិទ្ធភាព ប្រសិទ្ធផលប្រកបដោយឆន្ទៈម្ចាស់ការ ភក្តីភាព សិលធម៌ និងមនសិការវិជ្ជាជីវៈខ្ពស់ ស្របតាម គោលនយោបាយកំណែទម្រង់សាធា រណៈរបស់រាជរដ្ឋាភិបាល។  ក្នុងនោះក៏ប្ដេជ្ញាសហការដឹកនាំអនុវត្តកម្មវិធីនិងគោលនយោបាយរបស់រាជរដ្ឋាភិបាល រួមទាំងគោលការណ៍ដឹកនាំរបស់រដ្ឋបាលខេត្ត ស្របតាមច្បាប់ លិខិតបទដ្ឋានគតិយុត្តជាធរមាន ខិតខំអនុវត្តរាល់ផែនការ និងសេចក្តីសម្រេចរបស់រដ្ឋបាលខេត្តឱ្យមានប្រសិទ្ធភាព ប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវក្រម សីលធម៌ វិជ្ជាជីវៈមន្ត្រីរាជការស្របតាមលក្ខន្តិកៈដោយឡែកមន្ត្រីរាជការស៊ីវិលនៅថ្នាក់ក្រោមជាតិ ទំនាក់ទំនងល្អ សាមគ្គីភាពផ្ទៃក្នុងរវាងជួរថ្នាក់ដឹកនាំ មន្ត្រីក្រោម ឱវាទ និងមន្ទីរ និងអង្គភាពជំនាញនានាក្នុងខេត្ត៕

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម