បញ្ហាប្រឈម និងការសំណូមពរចំនួន៣០ ប្រជា​ពល​រដ្ឋត្រូវបានថ្នាក់ ដឹកនាំក្រុង និង​មន្ទី​រ​ជំនាញពាក់ព័ន្ធ បានឡើងធ្វើការដោះស្រាយ និង បំភ្លឺជូន

ព័ត៌មានសង្គមថ្ងៃពុធ ទី30 ខែសីហា ឆ្នាំ2023 ម៉ោង 7:41 នាទី ល្ងាច

បន្ទាយមានជ័យៈបញ្ហាប្រឈម និងការសំណូមពរ របស់បងប្អូន​ប្រជា​ពល​រដ្ឋក្នុងសង្កាត់ម្កាក់ចំនួន៣០ ក្នុងនោះពាក់ព័ន្ធទៅ​នឹងបញ្ហា​ផ្លូវ​នៅមូលដ្ឋាន ,បញ្ហាទំនាស់ដីធ្លីនៅអាងម្កាក់ ,បញ្ហាលោកគ្រូ អ្នក​គ្រូ​បង្រៀនគួរយកលុយ (ថ្នាក់មតេយ្យ) ,បញ្ហាបង្គោលភ្លើង និងភ្លើង​ឡើង​ថ្លៃ និងបញ្ហាទាក់ទងនឹងតម្លៃស្រូវ។ ត្រូវបានថ្នាក់ដឹកនាំក្រុង និង​មន្ទី​រ​ជំនាញពាក់ព័ន្ធ បានឡើងធ្វើការដោះស្រាយ និងបំភ្លឺជូន ចំណែក​បញ្ហា​ដែលនៅសេសសល់ និងបន្តធ្វើការដោះស្រាយជូនពួកគាត់។

ថ្លែង​ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់​ក្រុមប្រឹក្សា​ក្រុង​​សិរី​សោភ័ណ អាណត្តិទី៣ សម្រាប់សង្កាត់ម្កាក់នាព្រឹកថ្ងៃពុធ ទី​៣០ ខែ​សីហា ឆ្នាំ២០២៣ វេទិកានេះធ្វើនៅបរិវេណវត្តម្កាក់លោក ជាម សុខ ប្រធានក្រុមប្រឹក្សាក្រុង បានមានប្រសាសន៍ លើក ឡើងថា ក្នុង​គោល​បំណងសំខាន់នៃគោលនយោបាយនេះគឺ៖-១,ផ្ដល់ព័ត៌មានដល់ ប្រជាពលរដ្ឋ អំពីសមិទ្ធផលនានា ដែលក្រុម ប្រឹក្សា ក្រុង សម្រេច​បាន​កន្លង មក និងបញ្ហាប្រឈម។- ២,ផ្តល់ព័ត៌មានដល់ប្រជាពលរដ្ឋ អំពីអាទិភាព នៃការងារអភិវឌ្ឍន៍ របស់ក្រុមប្រឹក្សាក្រុងសម្រាប់ឆ្នាំខាងមុខ។.ផ្ដល់ឱកាសដល់ប្រជាពលរដ្ឋ ក្នុងការពិភាក្សា ផ្ដល់យោបល់ លើការងារអភិវឌ្ឍន៍មូលដ្ឋាន។.ផ្ដល់ ឱកាសដល់ប្រជាពលរដ្ឋលើករាយការណ៍ដោយផ្ទាល់ បញ្ហា ប្រឈម និង ពីការរំលោភសិទ្ធ។ ផ្ដល់ឱកាសដល់ ប្រជា​ពលរដ្ឋ ក្នុងការទទួល បាន ពី ក្រុមប្រឹក្សាក្រុង។.ទទួលយកអនុសាសន៍ និង​សំណូមពរ របស់ រដ្ឋ ដើម្បីពិភាក្សា និងឆ្លើយតប។ អត្តបទ និង រូបភាព ដោយៈ លោក ហ៉ីងចាន់ថន ខេត្តបន្ទាយមានជ័យ

​        ថ្លែង​នៅក្នុងឱកាសនោះ លោក ស្រេង សុផល អភិបាល​ក្រុង​សិរីសោភ័ណ បានមានប្រសាសន៍ឲ្យដឹងថា៖រដ្ឋបាលក្រុងស្តីពី ការ​អភិ វឌ្ឍរីកចម្រើនរបស់ក្រុងលើគ្រប់វិស័យចាប់តាំងពី ទីប្រជុំជន  សង្កាត់ ក្រុង រហូតដល់ ថ្នាក់មូលដ្ឋាន ដែល ទាំងនោះ រួមមាន វិស័យ ហេដ្ឋា រចនា សម្ព័ន្ធ ផ្លូវថ្នល់ និង វិស័យ ផ្សេងៗ ជាច្រើន ទៀត ពិសេស ការផ្តល់ សេវាសាធារណៈជាដើម ដែល ទាំងនេះ ក៏ ដោយ​សារ ការដឹកនាំដ៏ត្រឹមត្រូវរបស់របស់ប្រមុខរាជ​រដ្ឋាភិបាល​កម្ពុជា ដែល មាន គោលនយោបាយ ដឹកនាំ ច្បាស់លាស់ ប្រកប​ដោយ គតិបណ្ឌិត ។

 

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម