កម្លាំងស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យមានរងការចោទប្រកាន់ថាធ្វើទារុណកម្មលើជនសង្ស័យនេះអំពើប្រើប្រាស់ និងជួញដូរគ្រឿងញឿនបានស្លាប់ដោយប៉ូលីសនៅអធិការដ្ឋានមង្គលបូរី

ព័ត៌មានសង្គមថ្ងៃសៅរ៍ ទី19 ខែសីហា ឆ្នាំ2023 ម៉ោង 10:34 នាទី ព្រឹក

ថ្មីនេះៗ មានការផ្សព្វផ្សាយក្នុងបណ្តាញសង្គមដែលជាព៌ត័មានបង្កឱ្យមានចលាចល និងចោទប្រកាន់កម្លាំងស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដោយលើកឡើងថា ជនសង្ស័យនេះអំពើប្រើប្រាស់ និងជួញដូរគ្រឿងញឿនបានស្លាប់ដោយប៉ូលីសនៅអធិការដ្ឋានមង្គលបូរីធ្វើទារុណកម្ម។


ជាការពិត ក្រោយពេលស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យទទួលបានព័ត៌មាននេះ ឧត្តមសេនីយ៍ទោ ស្នងការខេត្តបានធ្វើការត្រួតពិនិត្យយ៉ាងពេញលេញ ស៊ីជម្រៅទៅលើកម្លាំងក្រោមបង្គាប់របស់ខ្លួន ព្រោះអំពើទារុណកម្មមិនត្រូវបានអត់អោនឱ្យជាដាច់ខាត ក្រោមការដឹកនាំស្នងការខេត្ត ទោះក្នុងតម្លៃណាក៏ដោយ។ ក្រោយការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ និងពេញលេញ មិនមានសកម្មភាពអំពើទារុណកម្មណាមួយប្រព្រឹត្តឡើងចំពោះជនសង្ស័យឡើយ។ តាមលទ្ធផលនៃកោសលវិច័យដែលធ្វើឡើងដោយគ្រូពេទ្យជំនាញ ដោយមានការចូលរួមការិយាល័យនគរបាលបច្ចេកកោលស្យវិច័យ និងវិទ្យាសាស្រ្តបានបង្ហាញថា ជនសង្ស័យស្លាប់ដោយអាការៈគាំងបេះដូង។
លទ្ធផលកោសលវិច័យនេះ គ្រូពេទ្យជំនាញ និងក្រុមកោសលវិច័យបានផ្តល់ឱ្យសាច់ញតិ ឪពុកម្តាយរបស់ជនសង្ស័យ ហើយសាច់ញតិរបស់ជនសង្ស័យក៏ទទួលស្គាល់នូវលទ្ធផលនៃកោសលវិច័យនេះដែរ។
ដូចមានបញ្ជាក់ក្នុងវីដេអូរបស់សាច់ញាតិជនសង្ស័យ គ្រួសារសពបានយល់ព្រមទទួលស្គាល់នូវលទ្ធផលកោសលវិច័យ និងស្នើសុំយកសពទៅធ្វើបុណ្យតាមប្រពៃណី។ មុនពេលប្រគល់សព លោកឧត្តមសេនីយទោ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យក៏បានសួរនាំគ្រួសារសព ៣ ដង ថា៖ បើគ្រួសារសពមិនអស់ចិត្តនឹងលទ្ធផលនៃកោសលវិច័យនៃអាការៈនៃការស្លាប់ ដោយបារម្ភខ្លាចមានអំពើទារុណកម្មមកលើកូនរបស់ខ្លួន លោកឧត្តមសេនីយ៍ទោ នឹងស្នើសុំឱ្យគ្រួសារសពចូលរួម យល់ព្រម ដើម្បីវះកាត់សព និងពិនិត្យផ្នែកខាងក្នុង តែគ្រួសារសពនៅតែបញ្ជាក់យ៉ាងច្បាស់ថា ខ្លួនគ្មានមន្ទិលចំពោះលទ្ធផលកោសលវិច័យទេ មានតែសុំយកសពកូនមកធ្វើបុណ្យ។ ក្រោយបញ្ចុះសពហើយ នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣ បែរជាឪពុករបស់សពជនសង្ស័យទៅប្តឹងស្ថាប័នអយ្យការខេត្តបន្ទាយមានជ័យ ថាបានធ្វើអំពើទារុណកម្មលើកូនប្រុសរបស់ខ្លួន។
តើសាច់រឿងនេះមានអ្វីនៅពីខាងក្រោយ?
ដូចមានក្នុងសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យនៃស្នងការដ្ឋានខេត្តបន្ទាយមានជ័យ លោកស្នងការមិនអត់អោនដាច់ខាតចំពោះមន្រ្តីក្រោមឪវាទដែលបានប្រព្រឹត្តអំពើទារុណកម្ម ហើយជាមួយគ្នានេះដែរស្នងការដ្ឋានខេត្តបន្ទាយមានជ័យក៏មិនអត់អោនដល់អ្នកធ្វើសកម្មភាពញុះញង់ និងធ្វើឱ្យបាត់ទំនុកចិត្តមកលើស្ថាប័នស្នងការដ្ឋាននគរបាល។ អ្នកទាំងនោះត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។  សម្របសម្រួលចេញផ្សាយដោយលោកនី វ៉ាន់នីន 087758866


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម