លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ និងលោកស្រី រួមសហការី អញ្ជើញចូលរួមសូត្រមន្តចាប់មគ្គផល ក្នុងពិធីបុណ្យអង្គកឋិនសាមគ្គី ដើម្បីប្រគេនព្រះសង្ឃដែលគង់ចាំព្រះវង្សានៅវត្តគីរីរុក្ខារាមថ្មរមៀល ស្រុកថ្មពួក

ព័ត៌មានសង្គមថ្ងៃអាទិត្យ ទី12 ខែវិច្ឆិការ ឆ្នាំ2023 ម៉ោង 8:26 នាទី ព្រឹក

(ខេត្តបន្ទាយមានជ័យ): នៅរសៀលថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០២៣ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នគរបាលខេត្តបន្ទាយមានជ័យ និង លោកស្រី, លោក-លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង លោក-លោកស្រី នាយ-នាយរងការិយាល័យ លោកអធិការ-អធិការរង លោកមេបញ្ជាការ-មេបញ្ជាការរង ព្រមទាំងមន្ត្រីទាំង អស់ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញចូលរួមសូត្រមន្តចាប់មគ្គផល ក្នុងពិធីបុណ្យអង្គកឋិនសាមគ្គី ដើម្បីប្រគេនព្រះសង្ឃដែលគង់ចាំព្រះវង្សា នៅវត្តគីរីរុក្ខារាមថ្មរមៀល ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

គួរបញ្ជាក់ថា៖ អង្គកឋិនសាមគ្គីនេះ អ្នកផ្តើមបុណ្យដោយ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួន សុភី លោកជំទាវឧកញ៉ាអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ បណ្ឌិត ម៉ៅ ម៉ាល័យ កែគឹមយ៉ាន លោក លោក ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នគរបាលខេត្តបន្ទាយមានជ័យ និង លោកស្រី លោក-លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ស្នងការរង និងប្រជាពលរដ្ឋ ជាសប្បុរសជនជាច្រើន ក្នុងនោះស្នងការនគរបាលខេត្តបានចូលរួមបច្ច័យចំនួន ២០,០០០,០០០ រៀល (ម្ភៃលានរៀល) ដែលបានមកពីការចូលរួម ពីលោក-លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង លោក-លោកស្រី នាយ-នាយរងការិយាល័យ លោកអធិការ-អធិការរង លោកមេបញ្ជាការ-មេបញ្ជាការរង ព្រមទាំងមន្ត្រីទាំង អស់ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ។

អង្គកឋិនទានសាមគ្គីនិងវេរប្រគេនព្រះសង្ឃ ដែលគង់ចាំព្រះវស្សាអស់ត្រីមាស ក្នុងពុទ្ធសីមានៅថ្ងៃស្អែកទី ១២ ខែវិច្ឆិកា ឆ្នាំ២០២៣ ដើម្បីប្រមូលបច្ច័យកសាងសមិទ្ធផលនានា ទុកជាគរុភណ្ឌក្នុងវត្តលង្កាព្រះកុសុមារាម ។ ការរៀបចំផ្តួចផ្តើមអង្គកឋិនទាននេះ ក៏បានឧទ្ទិសជូននូវបុណ្យកុសលទាំងឡាយ ដែលកើតពីសទ្ធាជ្រះថ្លា ជូនចំពោះជីដូនជីតា ញាតិកាទាំងប្រាំពីសណ្តានដែលបានចែកឋាន ទៅកាន់លោកខាងមុខ ព្រមទាំងបានជូននូវបុណ្យកុសលចំពោះ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី និងពុទ្ធបរិស័ទចំណុះជើងវត្ត ជាអ្នកផ្តើមបុណ្យ សូមបានសុខ ចំរុងចំរើនជារៀងរហូតទៅ៕សម្របសម្រួលដោយ:

លោកហ៊ីង ចាន់ថន ខេត្តបន្ទាយមានជ័យ


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម