មន្ត្រីក្រោមឪវាទនៃអធិការស្រុកព្រៃនប់ សម្តែងការសោកស្តាយ ខណះពេលលោក ហួ យ៉ៃ ផ្ទេរភារកិច្ចទៅកាន់ខេត្តកំពត.!

ព័ត៌មានសង្គមថ្ងៃព្រហស្បត្តិ៍ ទី30 ខែកញ្ញា ឆ្នាំ2021 ម៉ោង 2:13 នាទី ល្ងាច

ខេត្តព្រះសីហនុ៖ លោក វរសេនីយ៍ឯក ហួរ យ៉ៃ នឹងត្រូវ បាន ផ្ទេរ ភារកិច្ច ទៅ ទទួល តួនាទី ជា ស្នងការ រង នៃ ស្នងការដ្ឋាន នគរបាល ខេត្តកំពត បន្ទាប់ពីលោកបានខិតខំបំពេញតួនាទី ជាអធិការស្រុកព្រៃនប់ បានយ៉ាងល្អ ដោយបានបំរើ និង ការពារសន្តិសុខជូនប្រជាពលរដ្ឋ។
វរសេនីយ៍ទោ អ៊ួ ង វុ ទ្ធី ត្រូវ បាន ក្រសួង ម ហា ផ្ទៃ ចេញ សេចក្ដី ប្រកាស តែងតាំង ជា អធិការ នៃ អធិការដ្ឋាន នគរបាល ស្រុក ព្រៃ នប់ ជំនួស លោក វរសេនីយ៍ឯក ហួរ យ៉ៃ ដែល ត្រូវ បាន ផ្ទេរ ភារកិច្ច ទៅ ទទួល តួនាទី ជា ស្នងការ រង នៃ ស្នងការដ្ឋាន នគរបាល ខេត្តកំពត វិញ ។


មាន ប្រសាសន៍ សំណេះសំណាល ក្នុង ពិធី នេះដែរ លោក ឧត្តមសេនីយ៍ទោ ជួន ណា រិ ន្ទ ស្នងការ នគរបាល ខេត្ត ព្រះ សីហ នុ បាន ដាក់ បទបញ្ជា ឲ្យ កម្លាំង នគរបាល ស្រុក ព្រៃ នប់ សហការ ជាមួយ កម្លាំង គណ បញ្ជាការ ឯកភាព រដ្ឋបាល ស្រុក ធ្វើ ប្រតិបត្តិការ រក្សា សន្តិសុខ សុវត្ថិភាព ជូន ប្រពល រដ្ឋ តាម ភូមិ ឃុំ ក្នុងស្រុក ផ្សព្វផ្សាយ វិធានការ នានា និង អនុវត្តន៍ ផ្លូវច្បាប់ ដើម្បី ទប់ស្កាត់ គ្រោះថ្នាក់ ចរាចរណ៍ តាម ផ្លូវជាតិ បង្ក្រាប បទល្មើស គ្រឿងញៀ.ន ឬ បទល្មើស ផ្សេង ទៀត និង ចូលរួម គ្រប់ សកម្មភាព ក្នុង ការងារ បង្ការ ទប់ស្កាត់ ជំងឺ កូ វី ដ ១៩ ផង ដែរ ។


សូម បញ្ជាក់ ថា មុន ការ ប្រារព្ធ ពិធី នេះ កម្លាំង នគរបាល ទាំងអស់ ក៍ ត្រូវ បាន អនុវត្តន៍ វិធានការ ធ្វើតេស្ត សំណាក ដើម្បី រក មើល មេរោគ កូ វី ដ ១៩ ហើយ សម្រាប់ ការ ធ្វើតេស្ត សំណាក នៅ ព្រឹក ថ្ងៃ ២៩ កញ្ញា ២០២១ នេះ កម្លាំង នគរបាល ទាំងអស់ លទ្ធផល អវិជ្ជមាន មិន មាន អ្នក ឆ្លង ជំងឺ កូ វី ដ ១៩ ទេ ។


សូមបញ្ញាក់ផងដែរ ជុំវិញការផ្លាស់ប្តូរមុខដំណែង ថ្មីជូនលោកវរសេនីយ៍ទោ អ៊ួ ង វុ ទ្ធី នេះ ត្រូវបានបងប្អូនប្រជាពលរដ្ឋ បានសម្តែងការសាទ័រ នឹងសង្ឃឹមថាលោកវរសេនីយ៍ទោ អ៊ួ ង វុ ទ្ធី ដែលទើបឡើងកាន់តំណែងជាអធិការថ្មី នឹងបំរើផលប្រយោជន៍រួម ជាពិសេស កិច្ចការពារសន្តិសុខជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន បើទោះបី ជាកន្លងមកលោកវរសេនីយ៍ទោ អ៊ួ ង វុ ទ្ធី មានភាពអសកម្ម ក្នុងការបំពេញការងារយ៉ាងណាក្តី ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម