ខ្មាន់កាំភ្លើ...ងចំនួន 5 នាក់ចូលរំដោះអ្នកទោសដែលជាមេក្លោងជួញដូរគ្រឿងញៀនបានជាប់ឃុំបាន១៣ឆ្នាំហើយ នៃទោសសរុប៥២ឆ្នាំ

ព័ត៌មានសង្គមថ្ងៃព្រហស្បត្តិ៍ ទី17 ខែសីហា ឆ្នាំ2023 ម៉ោង 3:59 នាទី ល្ងាច

ខ្មាន់កាំភ្លើ...ងចំនួន 5 នាក់ចូលរំដោះអ្នកទោសដែលជាមេក្លោងជួញដូរគ្រឿងញៀនបានជាប់ឃុំបាន១៣ឆ្នាំហើយ នៃទោសសរុប៥២ឆ្នាំ

ខេត្តសៀមរាប : សេចក្ដីរាយការណ៍ជំហានដំបូង បានឲ្យដឹងថា នៅព្រឹកមិញនេះ មន្ដ្រីពន្ធនាគារចំនួន៤នាក់ បានបញ្ជូនពិរុទ្ធជនជនជាតិចិនខាងលើ ទៅគ្លីនិចធ្មេញ លុះពេលកំពុងអង្គុយចាំពេទ្យធ្វើធ្មេញ ស្រាប់តែមានជនមិនស្គាល់មុខ៥នាក់ មានពាក់ស្រោមមុខ ស្រោមដៃ និងប្រដាប់ដោយអាវុធដែលតកាណុង បានភ្ជង់ទៅកាន់មន្ដ្រីពន្ធនាគារ ហើយជនសង្ស័យបានចូលទៅរំដោះអ្នកទោសចេញទៅបាត់។ ពេលធ្វើសកម្មភាពនោះ ក្រុមខ្មាន់កាំភ្លើងបានយកខ្សែរូតចងរឹតដៃមន្ដ្រីពន្ធនាគារ ចំនួន៤នាក់ថែមទៀត។

ក្រោយរំដោះក្រុមខ្មាន់កាំភ្លើង បានឡើងជិះរថយន្ដមួយគ្រឿង ម៉ាក Lexus 330 ពណ៌ផ្សេងបារី ពាក់ផ្លាកលេខភ្នំពេញ2AA-4315 គេចខ្លួនបាត់ស្រមោល។ រំលងបានប៉ុន្មានម៉ោងក្រោយ រថយន្ដដែលជិះធ្វើសកម្មភាពនោះ ត្រូវបានគេប្រទះឃើញយកទៅផ្លុងចោល។ ក្នុងនោះសមត្ថកិច្ចជំនាញប្រទះឃើញ កាំភ្លើងខ្លីចំនួន៥ដើម និងសម្ភារមួយចំនួនទៀត។ បច្ចុប្បន្នកម្លាំងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ កំពុងរួមដៃគ្នាដើម្បីស្រាវជ្រាវស្វែងរកក្រុមឧក្រិដ្ឋជន។

លោក ឆែម សាវុធ អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ បានឲ្យដឹងថា ពិរុទ្ធជនឈ្មោះ Chen hsin han អាយុ៤៥ឆ្នាំជនជាតិចិន ជាប់ទោសពាក់ព័ន្ធករណីគ្រឿងញៀន ដែលចំនួនទោសជាង៥០ឆ្នាំ៕

មេក្លោងជួញដូរគ្រឿងញៀន ដែលត្រូវបានបក្ខពួក សម្រុកចូលរំដោះនៅកន្លែងពេទ្យមួយ នាក្រុងសៀមរាប បានជាប់ឃុំបាន១៣ឆ្នាំហើយ នៃទោសសរុប៥២ឆ្នាំ!

មេក្លោងរូបនេះជាជនជាតិចិនតៃវ៉ាន់ ត្រូវបានចាប់ និងឃុំខ្លួន កាលពីថ្ងៃទី១១ ខែកុម្ភ: ឆ្នាំ២០០៩! តុលាការបានកាត់ទោសជននេះ អោយជាប់ពន្ធនាគារចំនួន៥២ឆ្នាំ!

ក្រោយបានរំដោះចេញហើយ ក្រុមឧក្រិដ្ឋជន បានយកឡានលុចស៊ីស ទៅប្លុងចោល ហើយដូរឡានសាំយ៉ុងមួយគ្រឿង កំពុងគេចខ្លួន!

នៅពេលនេះកម្លាំងនគរបាលជាច្រើនអង្គភាព ព្រមទាំងបញ្ជូនចេញពីនាយកដ្ឋានព្រហ្មទណ្ឌផងនោះ បាននិងកំពុងរួមដៃគ្នាតាមចាប់មកវិញ!  សម្រួលចេញផ្សាយដោយលោកនី វ៉ាន់នីន 087758866


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម