លោកឧកញ៉ាទៀ វិចិត្រ សមាជិកយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ បញ្ជូនអូបរ័ពេទ្យនិងក្រុមការងារសង្គ្រាះរបស់ក្រុមហ៊ុនលោកឧកញ៉ា ទៅជួយស្វែងរកបុរសអ្នកនេសាទម្នាក់ដែលធ្លាក់ពីលើទូកនេសាទ បាត់ខ្លួនក្នុងសមុទ្រ…

ព័ត៌មានសង្គមថ្ងៃច័ន្ទុ ទី24 ខែមករា ឆ្នាំ2022 ម៉ោង 8:55 នាទី ល្ងាច

ខេត្តព្រះសីហនុ៖ លោកឧកញ៉ាទៀ វិចិត្រ សមាជិកយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ បញ្ជូនអូបរ័ពេទ្យនិងក្រុមការងារសង្គ្រាះរបស់ក្រុមហ៊ុនលោកឧកញ៉ា ទៅជួយស្វែងរកបុរសអ្នកនេសាទម្នាក់ដែលធ្លាក់ពីលើទូកនេសាទ បាត់ខ្លួនក្នុងសមុទ្រ… 

-លោកឧកញ៉ា ទៀ វិចិត្រ សមាជិកយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ នៅថ្ងៃ២៤មករា២០២២នេះ បានបញ្ជូនអូបរ័ពេទ្យរបស់ក្រុមហ៊ុនលោកឧកញ៉ា ចេញទៅជួយស្វែងរកបុរសអ្នកនេសាទម្នាក់ដែលធ្លាក់ពីលើទូកនេសាទ ទៅក្នុងទឹកសមុទ្រហើយបាត់ខ្លួន ក្នុងលម្ហសមុទ្រតាមការស្នើសុំពីក្រុមគ្រួសារជនរងគ្រោះ

។ សេចក្តីរាយការណ៍ពីក្រុមគ្រួសារជនរងគ្រោះឲ្យដឹងថា បុរសរងគ្រោះគឺជាកម្មករនេសាទ បានធ្លាក់ពីលើទូកនេសាទ ចូលទៅក្នុងសមុទ្រ នៅចំនុចដាវលេខ៤៣_៧៩០ ម្តុំខាងក្រោយឃ្លាំងស្តុកប្រេងសូគីមិច ចន្លោះពាក់កណ្តាលកោះដូង ស្ថិតនៅភូមិ២ ឃុំកំពេញ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ រួចបាត់ខ្លួន។ សេចក្តីរាយការណ៍ពីម្ចាស់ទូកឈ្មោះ អ៊ុក ស៊ិន ភេទប្រុស អាយុ៥០ឆ្នាំ ស្នាក់នៅលើទូក មានស្រុកកំណើត ភូមិអំពែង ឃុំអំពែង ស្រុកដំណាក់ចង្អើរ ខេត្តកែបឲ្យដឹងថា មុនកើតហេតុពួកគាត់បានចេញទៅនេសាទ មានគ្នាចំនួន៣នាក់ ហើយពេលកំពុងនេសាទក្នុងសមុទ្រ ជនរងគ្រោះដែលជាកូនដៃទូកបានធ្លាក់ទឹកបាត់ខ្លួន ហើយភ្លាមៗពួកគាត់ក៍បានស្វែងរកដែរ ប៉ុន្តែមិនប្រទះឃើញ។ 

 ជនរងគ្រោះឈ្មោះ ហ៊ូត ចាន់ ភេទប្រុស អាយុ៤២ឆ្នាំ មានប្រពន្ធឈ្មោះ មាស សារី អាយុ៤៥ឆ្នាំ មានស្រុកកំនើត ភូមិអំពែង ឃុំអំពែង ស្រុកដំណាក់ចង្អើរ ខេត្តកែប។

 សុំបញ្ជាក់ថា រហូតមកត្រឹមព្រលប់ថ្ងៃ២៤មករា២០២២នេះ នៅមិនទាន់ប្រទះឃើញជនរងគ្រោះនៅឡើយ ហើយក៍មិនទាន់ដឹងពីជោគវាសនារបស់ជនរងគ្រោះថាយ៉ាងណានៅឡើយ ចំណែកការស្វះស្វែងរកជនរងគ្រោះកំពុងធ្វើបន្ត ដោយក្រុមសង្គ្រោះក្រុមហ៊ុនលោកឧកញ៉ាទៀ វិចិត្រ សហការ ជាមួយកម្លាំងនគរបាលចរាចរណ៍ផ្លូវទឹក និងកម្លាំងនគរបាលស្រុកស្ទឹងហាវខេត្តព្រះសីហនុ។

 ជាមួយគ្នានេះលោកឧកញ៉ាទៀ វិចិត្រប្រកាសប្រាប់បងប្អូនប្រជានេសាទក្នុងសមុទ្រផងដែរថា ក្នុងករណីប្រទះឃើញជនរងគ្រោះនៅចំណុចណាមួយ សូមជួយរាយការណ៍មកក្រុមសង្គ្រោះតាមទូរសព្ទ័លេខ 012 964 893 ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម