ព្រះមហាក្សត្រតែងតាំង អភិបាលខេត្ត​ស្ត្រី​ ពីររូប ដំបូង ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា

ព័ត៌មានសង្គមថ្ងៃសុក្រ ទី18 ខែធ្នូ ឆ្នាំ2020 ម៉ោង 10:56 នាទី ល្ងាច

លោកជំទាវ ពីររូប ដែលត្រូវបានព្រះមហាក្សត្រតែងតាំងជាអភិបាលខេត្ត រួមមាន លោកជំទាវ មិថុនា ភូ​ថង បាន​ក្លាយជា​អភិបាលខេត្ត​ស្ត្រី​ដំបូង​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា ដោយ​លោកជំទាវ​ត្រូវបាន​ព្រះមហាក្សត្រ តម្លើង​តំណែង​ពី​អភិបាលរងខេត្ត ទៅជាអភិបាលខេត្តកោះកុង ជំនួស​ឯកឧត្តម ប៊ុន លើ​ត តាមរយៈ​ព្រះរាជក្រឹត្យ​មួយ​ចុះ​ថ្ងៃទី​១៦ ខែមិថុនា ឆ្នាំ​២០១៧។

89701121_504246706881680_3512913760681459712_n

លោកជំទាវ មិថុនា ភូ​ថង បាន​ឡើងកាន់តំណែង​ជា​អភិបាល​ខេត្តកោះកុង​ផ្លូវការ តាមរយៈ​ពិធី​តែងតាំង​ប្រកាស​តែងតាំង​ក្រោម​អធិបតីភាព​សម្តេច​ក្រឡាហោម ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ នាថ្ងៃ​សុក្រ ទី​២៣ ខែមិថុនា ឆ្នាំ ២០១៧។

117398202_3055817024527860_6466684986695912926_n


និងទី២ គឺលោកជំទាវ បាន ស្រីមុំ អតីតតំណាងរាស្រ្តមណ្ឌលប៉ៃលិន ត្រូវបានព្រះមហាក្សត្រ ត្រាស់បង្គាប់តែងតែងជាអភិបាលខេត្តប៉ៃលិន នៅថ្ងៃទី ១៨ ធ្នូ ឆ្នាំ២០២០នេះ។

fn-2017-06-17-17-21-54-2

គួរបញ្ជាក់ថាលោកជំទាវ បាន ស្រីមុំ បានក្លាយជាអភិបាលខេត្តស្រ្តី ទី ពីរ បន្ទាប់ពីលោកជំទាវ មិថុនា ភូ​ថង អភិបាលខេត្តកោះកុង ហើយឯកឧត្តម ផាន់ ចាន់ធុល អតីតអភិបាលខេត្តប៉ៃលិន ត្រូវបានតែងតាំង ជាអនុរដ្ឋលេខាធិការ នៃក្រសួងមហាផ្ទៃ៕

131972782_377789133522143_2131611428300814897_n-1

128883199_671110833528599_2398980236748843685_o

128112726_3370103776432515_8684498357622496516_n


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម