ឯកឧត្ដម ប្រាក់ ចំរើន និងលោកជំទាវ អញ្ជើញ នាំយកបច្ច័យប្រគេនដល់ព្រះចៅអធិការវត្តវារីផាសុខារាម ហៅវត្តទឹកជុំ ឬអង្គជុំ ស្ថិតនៅឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស

ព័ត៌មានសង្គមថ្ងៃព្រហស្បត្តិ៍ ទី24 ខែធ្នូ ឆ្នាំ2020 ម៉ោង 9:08 នាទី ល្ងាច

កំពង់ឆ្នាំង៖ ថ្ងៃពុធ ៩កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ ឯកឧត្ដម ប្រាក់ ចំរើន និងលោកជំទាវឧកញ៉ា សេង ពុទ្ធិឆាត ព្រមទាំងបុត្រាបុត្រី និងសហការី បាននាំយកបច្ច័យប្រគេន ព្រះគ្រូវិចិត្រសីលញាណ ខុន ឆុន ជំនួយការសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះចៅអធិការវត្តវារីផាសុខារាម ហៅវត្តទឹកជុំ ឬអង្គជុំ និងបានថ្វាយបង្គំព្រះសពលោកឪ សំ សាន្ត ត្រូវជាសិស្សប្អូនលោកឪ សួង ស្ថិតនៅក្នុងភូមិទឹកជុំ ឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។

IMG_20201224_192207_877

ព្រះគ្រូវិចិត្រសីលញាណ ខុន ឆុន បានមានសង្ឃដីកាជម្រាបជូននូវសមិទ្ធិផល និងការកសាងនៅក្នុងទីវត្តអារាម និងបានប្រគេនពរដល់ឯកឧត្ដម និងលោកជំទាវ ព្រមទាំងបុត្រាបុត្រី និងសហការីសូមបាននូវសេចក្តីសុខ សេចក្តីចម្រើន សុខភាពល្អបរិបូរណ៍ ជន្មាយុយឺនយូរ និងបានជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕

IMG_20201224_192245_963

 

IMG_20201224_192237_237

IMG_20201224_192222_997

IMG_20201224_192210_840

IMG_20201224_192233_041


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម