ឯកឧត្តមអភិបាលខេត្តជួបសំណេះសំណាលជាមួយក្រុមកីឡាបាល់ទះនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ

ព័ត៌មានសង្គមថ្ងៃសុក្រ ទី11 ខែសីហា ឆ្នាំ2023 ម៉ោង 3:41 នាទី ល្ងាច

ឯកឧត្តមអភិបាលខេត្តជួបសំណេះសំណាលជាមួយក្រុមកីឡាបាល់ទះនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ ÷ ពិតជាមានមោទនភាពបំផុតសម្រាប់មុខមាត់របស់ខេត្តព្រះសីហនុ ដែលក្រុមបាល់ទាត់នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុដណ្ដើមបាននៅពានរង្វាន់បាល់ទះ ឯកឧត្តមសរ សុខា រដូវកាលទី១ នេះយោងតាមប្រសាសន៍របស់ឯកឧត្តមគួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រញដីហនុ ក្នុងឱកាសជួបសំណេះសំណាល នាព្រឹកថ្ងៃទី11 ខែសីហា ឆ្នាំ2023 នៅសាលប្រជុំនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ។

    ថ្លែងក្នុងឪកាសនោះផងដែរ ឯកឧត្តម បានថ្លែងអំណរគុណ និង កោតសរសើរដល់ក្រុមកីឡាករទាំងអស់ដែលបានខិតខំអស់ពីកំលាំងកាយចិត្ត នឹងបានលើកមុខមាត់ដល់ខេត្តព្រះសីហនុ ក្នុងវិស័យកីឡា ។ឯកឩត្តមក៍បានសង្កត់ធ្ងន់ថា កីឡាមិនត្រឹមតែជួយដល់សុខភាពប៉ុណ្ណោះទេ កីឡាវាគឺជាចលករមួយក្នុងការចូលរួមលើកស្ទួយមុខមាត់ប្រទេសនិមួយៗនៅលើកឆាកអន្តរជាតិផង។លើសពីនេះកីឡា ក៍បានចូលរួមយ៉ាងសកម្មភាព ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិផងដែរ។ដូចនេះកីឡាពិតជាមានសារសំខាន់ណាស់ ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ ព្រោះកីឡាជាប្រភពនៃសុខភាព មានសុខភាពមានអ្វីៗគ្រប់យ៉ាង បាត់បង់សុខភាព បាត់បង់អ្វីៗគ្រប់យ៉ាង។
ជីវិត.បាល់ទះ.ការអប់រំ(ជិវិតផ្សាភ្ញាប់នឹងសុខភាព)ដើម្បីសុខភាព ចាំបាច់ ត្រូវមានកីឡា។

    ជាមួយគ្នានេះផងដែ លោកឩត្តម សេនីយ៍ទោ ជួន ណា រិន្ឋ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ និង ជា ប្រធានក្លឹបបាល់ទះស្នងការដ្ឋាននគរបាល បានថ្លែងអំណរយ៉ាងជ្រាលជ្រៅចំពោះឯកឩត្តម អភិបាលខេត្តបានឆ្លៀតពេលវេលាមកលើកទឹកចិត្ត ដល់ក្រុមកីឡា ហើយឯកឧត្តមក៍សង្ឃឹមផងដែរថា ក្រុមកីឡាទាំងអស់ នឹងខិតខំបន្តទៀតដើម្បីមុខមាត់ខេត្ត ក៍ដូចសង្គមជាតិទាំងមូល កីឡាគឺជា
ទូតដ៍សំខាន់ក្នុងការផ្សារភ្ជាប់ទំនាក់ទំនង លើកឆាកអន្តរជាតិ។
   គួរបញ្ជាក់ផងដែរ ក្នុងឪកាសជួបសំណេះសំណាលនេះផងដែរ ឯកឧត្តមបានឧបត្ថមលើកទឹកចិត្តកីឡាករចំនួន១០ ០០០$(មួយម៉ឺនដុល្លា)។   សម្រួលចេញផ្សាយដោយលោកនី វ៉ាន់នីន 087758866


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម