(ស្រុកព្រៃនប់)៖ នៅថ្ងៃទី០២.០៣.២០២២ វេលាម៉ោង១១:៣០នាទី លោកវរសេនីយ៍ទោ អ៊ួង វុទ្ធី អធិការ នគរបាល ស្រុកព្រៃនប់ ដឹកនាំបញ្ជាផ្ទាល់កម្លាំងជំនាញក្នុងអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ចុះបង្រ្កាបករណីគ្រឿងញៀន០១ករណី នៅចំណុចភូមិព្រៃនប់១ឃុំព្រៃនប់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុដោយឃាត់ខ្លួនជនសង្ស័យបានចំនួន០១នាក់:
ឈ្មោះ អ៊ុង យ៉ើ ភេទប្រុស អាយុ៤២ ឆ្នាំជនជាតិខ្មែរឥស្លាម មុខរបរនេសាទ មានទីលំនៅភូមិព្រៃនប់១ ឃុំព្រៃនប់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
ដកហូតវត្ថុតាងរួមមាន៖
ម្សៅក្រាមសថ្លាសង្ស័យសារធាតុញៀនចំនួន១២កញ្ចប់(ធំ០៣ និងតូច០៩) ។
ទូរស័ព្ទដៃចំនួន០១គ្រឿង។ បច្ចុប្បន្នកំលាំងជំនាញកំពុងកសាងសំណុំរឿងតាមនីតិវិធី ៕