គណះបញ្ជាការឯកភាពខេត្តបន្ទាយមានជ័យ ត្រៀមជេីងប្រួលរៀបចំទីទួលសុវត្ថិភាព និងក្រុមជួយសង្គ្រោះក្នុងករណីគ្រោះទឹកជំនន់កេីតមានឡេីងក្នុងភូមិសាស្រ្តខេត្ត ខណះស្ថានភាពទឹកចាប់ផ្ដេីមហក់ឡេីងជាបន្តបន្ទាប់ ។

ព័ត៌មានសង្គមថ្ងៃសុក្រ ទី04 ខែសីហា ឆ្នាំ2023 ម៉ោង 7:25 នាទី ល្ងាច

គណះបញ្ជាការឯកភាពខេត្តបន្ទាយមានជ័យ ត្រៀមជេីងប្រួលរៀបចំទីទួលសុវត្ថិភាព និងក្រុមជួយសង្គ្រោះក្នុងករណីគ្រោះទឹកជំនន់កេីតមានឡេីងក្នុងភូមិសាស្រ្តខេត្ត ខណះស្ថានភាពទឹកចាប់ផ្ដេីមហក់ឡេីងជាបន្តបន្ទាប់ ។

បន្ទាយមានជ័យ ៖ ដេីម្បីឆ្លើយតបទៅនឹងស្ថានភាពអាកាសធាតុក៏ដូចជាគ្រោះធម្មជាតិដែលតែងតែកើតមានជារៀងរាល់ឆ្នាំ ជាពិសេសនៅក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ដែលតែងតែទទួលរងគ្រោះដោយសារទឹកជំនន់ ជារៀងរាល់ឆ្នាំ ឯកឧត្ដម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានលើកឡើងថា អាជ្ញាធរខេត្តបន្ទាយមានជ័យ បានត្រៀមរួចជាស្រេចនៅទីទួល សុវត្ថិភាពសម្រាប់ជួយសង្គ្រោះបងប្អូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារទឹកជំនន់។

ឯកឧត្ដមអភិបាលខេត្តបន្ទាយមានជ័យ លេីកឡេីងបែបនេះនៅក្នុងកិច្ចប្រជុំសាមញ្ញលេីកទី៥០ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ កាលថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៣។

ឯកឧត្ដម អ៊ុ រាត្រី បន្តថា ជាបទពិសោធន៍កន្លងទៅខេត្តបន្ទាយមានជ័យ ខេត្តក៏ដូចជាក្រុង-ស្រុកទាំង៩ ជាពិសេសតំបន់ដែលតែងទទួលរងការជន់លិច អាជ្ញារធបានត្រៀមរួចរាល់នៅទីទួលសុវត្ថិភាពជូនបងប្អូនពលរដ្ឋស្នាក់នៅបណ្តោះអាសន្ន នៅពេលមានទឹកជំនន់កេីតមានឡេីងនៅរដូវវស្សានេះ។ មួយវិញទៀតលោកក៏បានជម្រុញណែនាំដល់កងកម្លាំងពាក់ព័ន្ធគ្រប់ស្ថាប័ន ត្រូវត្រៀមឱ្យបានរួចជាស្រេចនូវឧបករណ៍ជួយសង្គ្រោះ ដេីម្បីចេញអន្តរាគមន៍នៅពេលមានទឹកជំនន់កេីតមានឡេីង។

ការដាក់ចេញនូវវិធានការនេះឡេីង ដោយសារតែមួយរយៈពេលថ្មីៗនេះបណ្ដាខេត្តមួយចំនួនទទួលរងជំនន់ទឹកភ្លៀង ដែលបង្កធ្វើឱ្យមានការជន់លិចផលដំណាំ និងផ្ទះសម្បែងប្រជាពលរដ្ឋ នៅក្នុងខេត្តមួយចំនួន នៃព្រះរាជាណាចក្រកម្ពុជា៕   សម្រូលការផ្សាយដោយលោកនី វ៉ាន់នីន 087758866


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម