អភិបាលខេត្តត្បូងឃ្មុំចែកអង្ករដល់ប្រជាពលរដ្ឋ ចំនួន៣០០គ្រួសារ ក្នុងមូលដ្ឋានស្រុកអូររាំងឪ

ព័ត៌មានសង្គមថ្ងៃពុធ ទី05 ខែឩសភា ឆ្នាំ2021 ម៉ោង 7:41 នាទី ល្ងាច


ខេត្តត្បូងឃ្មុំៈ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១នេះ បានចែកអង្ករជំនួយសង្គ្រោះបន្ទាន់របស់រាជរដ្ឋាភិបាលជប៉ុនចំនួន៩តោន ដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយគ្រោះធម្មជាតិនាពេលកន្លងទៅ ចំនួន៣០០គ្រួសារ ក្នុងមូលដ្ឋានស្រុកអូររាំងឪ ស្ថិតនៅសាលាឃុំមៀន ព្រមទាំងផ្តល់ថវិកាលើកទឹកចិត្តដល់ក្រុមប្រឹក្សាឃុំ និងមេភូមិផងដែរ ។


ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានលើកឡើងថា យើងទាំងអស់គ្នាដឹងហើយថា ជំងឺកូវីដ-១៩ បានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់សង្គមជាតិ និងប្រជាជនគ្រប់ស្រទាប់វណ្ណៈ ពិសេសគឺជីវភាពប្រជាពលរដ្ឋដែលងាយរងគ្រោះ ដូច្នេះយើងត្រូវអនុវត្តឲ្យបានដាច់ខាតតាមការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ ៣កុំ និង៣ការពារ ដើម្បីកាត់ផ្តាច់ខ្សែសង្វាក់នៃការឆ្លងរីករាលដាលក្នុងសហគមន៍ នៅខេត្តត្បូងឃ្មុំទាំងមូល ។ ពិសេសបងប្អូនត្រូវ ដាំដំណាំរួមផ្សំ និងបន្លែបង្ការផ្សេងៗដោយយ៉ាងហោចណាស់ក្នុង១ភូមិ មាន២គ្រួសារ ក្នុងនោះមន្រ្តីជំនាញនៃមន្ទីកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត ត្រូវជួយលើផ្នែកបច្ចេកទេស និងសិក្សាលើទីផ្សារ ដើម្បីឲ្យពួកគាត់អាចរកប្រាក់ចំណូលបន្ថែមសម្រាប់ទ្រទ្រង់ជីវភាពគ្រួសារ ក្នុងដំណាក់កាលនៃការផ្ទុះរីករាលដាលជំងឺកូវីដ-១៩ ដែលកំពុងធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចគ្រួសារយ៉ាងធ្ងន់ធ្ងរ ។ នៅ មូលដ្ឋានរបស់ខ្លួន ហើយប្រសិនបើមានបញ្ហាអ្វី ត្រូវរាយការណ៍ជូនថ្នាក់លើដើម្បីសិក្សាដោះស្រាយជូនបងប្អូន ។
ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត បន្តចុះសួរសុខទុក្ខពលរដ្ឋកំពុងធ្វើចត្តាឡីស័ក និងក្រុមគ្រូពេទ្យ ចំនួន០២ទីតាំងក្នុងស្រុកអូររាំងឪ ដោយចែកជូនថវិការក្នុងម្នាក់២មុឺនរៀល និងសំណេះសំណាលកោតសរសើរដល់អាជ្ញាធរស្រុក ដោយក្នុងនោះឧបត្តម្ភលើកទឹកចិត្តដល់កងម្លាំងចំនួន៤០នាក់ អង្ករ៤បេ ត្រីខ២កេសធំ មី១០កេស ទឹកសុទ្ធ២០កេស ម៉ាសនិងអាល់កុល ៤០កញ្ចប់ ព្រមទាំងថវិការចំនួន៨០ម៉ឺនរៀលផងដែរ៕
សាន វិឡែម ៦.៥.២០២១


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម