លោកឧត្តមសេនីយ៍ត្រី ជឹង ឃាងលី និង លោកភុង ឃីលីម បានឧបត្ថម្ភនូវគ្រឿងបរិភោជ និងភេជ្ជៈមួយចំនួន ជូនដល់កងកម្លាំងមានសមត្ថកិច្ច ដែលឈរជើងការពារគោលដៅមណ្ឌលចត្តាឡីស័ក.!

ព័ត៌មានសង្គមថ្ងៃពុធ ទី31 ខែមិីនា ឆ្នាំ2021 ម៉ោង 5:31 នាទី ល្ងាច

(ខេត្តព្រះសីហនុ)៖ លោកឧត្តមសេនីយ៍ត្រី ជឹង ឃាងលី ស្នងការរងនគរបាលខេត្តព្រះសីហនុ និង លោកភុង ឃីលីម ព្រមទាំងភរិយា បានឧបត្ថម្ភនូវគ្រឿងបរិភោជ និងភេជ្ជៈមួយចំនួន ជូនដល់កងកម្លាំងមានសមត្ថកិច្ច ដែលឈរជើងការពារគោលដៅមណ្ឌលចត្តាឡីស័កតាមផ្ទះពលរដ្ឋ ស្ថិតក្នុងក្រុម០៩,១២,១៣,១៤ និងក្រុម១៥ ភូមិ០៣ ទំនប់រលក ក្រុងព្រះសីហនុ ក្នុងគោលបំណងដើម្បីរួមគ្នាទប់ស្កាត់ជំងឺកូវិដ-១៩ ។

+អំណោយ ដែលប្រគល់ជូនរួមមានដូចខាងក្រោម៖
-កូកាកូឡាចំនួន ២០កេះ
-គោជល់ចំនួន ២០កេះ
-បាកាស់ចំនួន ២០កេះ
-មីកំប៉ុងចំនួន ១០កេះធំ ។

សូមបញ្ជាក់ផងដែរថា យោងតាមលិខិតនិងសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១នេះ សម្រាប់ខេត្តព្រះសីហនុ មានអ្នកវិជ្ជមានជំងឺកូវិដ-១៩ថ្មី៣៤នាក់ អ្នកជាសះស្បើយ០៦នាក់ និងអ្នកកំពុងសម្រាកព្យាបាលសរុបចំនួន៣១១នាក់ ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម