លោកឧកញ៉ា ទៀ វិចិត្រ សម្តែងការសោកស្តាយ ក្រោយពីព្យាយាមជួយសង្គ្រោះជីវិតបុរសម្នាក់ជាអ្នកនេសាទ មិនទទួលជោគជយ័…..

ព័ត៌មានសង្គមថ្ងៃសៅរ៍ ទី22 ខែតុលា ឆ្នាំ2022 ម៉ោង 12:52 នាទី ល្ងាច

     ខេត្តព្រះសីហនុ-លោកឧកញ៉ា ទៀ វិចិត្រ ប្រធានសាខាគណបក្សប្រជាជនកម្ពុជា ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយានខេត្តព្រះសីហនុ បានសម្តែងការសោកស្តាយ ក្រោយពីជួយសង្គ្រោះជីវិតបុរសម្នាក់ ជាអ្នកនេសាទ នៅក្រុងកោះរ៉ុង មិនទទួលជោគជយ័ ដែលបច្ចុប្បន្នបានទទួលមរណភាពទៅហើយ។

     បើតាមលោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៏ថា នៅយប់ ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២នេះ លោកឧកញ៉ា បន្ទាប់ពីទទួលបានព័ត៏មានថា មានបុរសម្នាក់ជាអ្នកនេសាទ មានជំងឺធ្ងន់ធ្ងរ ត្រូវការបញ្ជូនយកមកសង្គ្រោះនៅមន្ទីរពេទ្យ លោកឧកញ៉ាបានបញ្ជូនអូប័ររបស់ក្រុមហ៊ុន GTVC ទាំងយប់ទៅទទួលបុរសជាអ្នកជំងឺ បញ្ជូនយកមកខេត្តព្រះសីហនុ ដើម្បីសង្គ្រោះនៅមន្ទីរពេទ្យជាបន្ទាន់ តែពេលមកដល់មន្ទីរពេទ្យក្នុងក្រុងព្រះសីហនុ ពេទ្យបានពិនិត្យហើយបញ្ជាក់ថា ជនរងគ្រោះបានផុតដង្ហើមមុនពេលបញ្ជូនមកដល់ពេទ្យបន្តិចហើយ។ 

     ជនរងគ្រោះមានឈ្នោះ សុឹម សុផាត ភេទប្រុស អាយុ ៤៥ឆ្នាំ មានមុខរបរ ជាអ្នកនេសាទ រស់នៅ ភូមិព្រែកស្វាយ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។

ជាមួយគ្នានេះ ដោយមើលឃើញពីការលំបាករបស់គ្រួសារនៃសព លោកឧកញ៉ា ក៏បានចាត់ចែងអោយក្រុមការងារនាំយករថយន្តសង្គ្រោះរបស់ក្រុមហ៊ុនGTVC ដឹកសពជនរងគ្រោះ ទៅធ្វើបុណ្យនៅស្រុកកំណើតឯខេត្តព្រៃវែង និងលោកឧកញ៉ាបានចូលរួមបុណ្យសព នូវថវិកា ចំនួន ១លានរៀល ជាមួយនឹងការសោកស្តាយដែលមិនអាចជួយសង្គ្រោះបាន។

     ក្រៅពីនេះ លោក ហេង គីមស៊រ អគ្គនាយករង ក្រុមហ៊ុន GTVC ក៏បានចូលរួមបុណ្យសពរបស់ជនរងគ្រោះ ចំនួន ៤០មុឺនរៀលផងដែរ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម