ក្មេងស្រីម្នាក់កាន់អា...វុ...ធ..ខ្លីដើរស្មានថាជារបស់លេង...

ព័ត៌មានសង្គមថ្ងៃសុក្រ ទី28 ខែកក្កដា ឆ្នាំ2023 ម៉ោង 12:06 នាទី ល្ងាច

ក្មេងស្រីម្នាក់កាន់អា...វុ...ធ..ខ្លីដើរស្មានថាជារបស់លេង...

ក្រុងព្រះសីហនុ : មានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋថាបានឃើញអា..វុ..ធខ្លី១ដើមសង្ស័យថាជាវត្ថុលេង(របស់ក្មេងលេង ) នៅក្រោមទ្រើងននោងហើយត្រូវបានកូនក្មេងយកទៅកាន់ដើរលេង តែត្រូវបានលោកយាយម្នាក់ប្រាប់ឱ្យយកទៅទុកនៅកន្លែងដើមវិញ ធ្វើឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនៅជុំវិញទៅនោះ ហើយបានរាយការណ៍ទៅដល់សមត្ថកិច្ច នៅវេលាម៉ោង៩ជាងព្រឹកថ្ងៃទី២៨ ខែកក្កដាឆ្នាំ២០២៣ស្ថិតនៅត្រង់ផ្លូវបំបែកជាបួន ឡើងទៅវត្តលើ ក្នុងសង្កាត់លេខ១ ក្រុង /ព្រះសីហនុ។

ជុំវិញហេតុការណ៍នេះផងដែរ មន្រ្តីសមត្ថកិច្ចព្រហ្មទណ្ឌកំរិតធ្ងន់បានចុះពិនិត្យនិងសាកសួរនាំធ្វើកំណត់ហេតុ តាមសាក្សីបានឃើញ (លោកយាយម្នាក់)បានប្រាប់មកកាន់សមត្ថកិច្ចថា មុនមានការភ្ញាក់ផ្អើលគាត់បានឃើញក្មេងស្រីកាន់អា..វុ..ធ..ខ្លីនោះដើរចេញពីកន្លែងប្រហែលជាច្រើនម៉ែត្រ គាត់ប្រាប់ឲ្យក្មេងយកទុកនៅកន្លែងវិញ ។ភ្លាមៗនោះក៏មានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋេជុំវិញតែម្ដងទៅ។
   តាមការអះអាងពីសមត្ថកិច្ចបានបញ្ជាក់ថាពិតជាអា....វុ..ធ..ខ្លីពិតប្រាកដមែន។ក្រោយពីសមត្ថកិច្ចបានពិនិត្យ និងសាក់សួររួច ក៏យកវត្ថុតាំងទៅរក្សាទុកដើម្បីស្រាវជ្រាវបន្តតាមនិតិវីធី។
ដោយឡែកជូនតាមប្រភពផ្សេងមួយទៀតបានឲ្យដឹងថានៅមុនមានការភ្ញាក់ផ្អើលឃើញអាវុធខ្លីនេះនៅវេលាម៉ោងរំលងអាធ្រាតឈានចូលថ្ងៃទី 28 ខែកក្កដាឆ្នាំ 2023 បងប្អូនប្រជាពលរដ្ឋដែលមានផ្ទះនៅខុសបែរកន្លែងកើតហេតុបានឬសំឡេងឈ្លោះប្រកែកគ្នា និងប្រវែងប្រកប់គ្នាមួយសន្ទុះក៏ស្ងាត់ទៅវិញរហូតព្រឹកឡើង មានការភ្ញាក់ផ្អើលប្រទះឃើញអាវុធខ្លីមួយដើម។
     គួររំលឹកផងដែរថា កន្លងមកសមត្ថកិចក៍ធ្លាប់បានទទួលបានព័ត៌មានទាក់ទិននិងអាវុធដែលជនមិនស្គាល់អត្តសញ្ញាណប្លង់ចោលនេះដែរ ហើយត្រូវបានសម្ថកិច្ចយកទៅរក្សាទុកការស្រាវជ្រាវនិងបន្តជាបន្ទាប់។

អត្ថបទចេញផ្សាយដោយលោកនី វ៉ាន់នីន 087758866


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម