ស្ត្រីជនជាតិចិនបើករថយន្តទំនើបBMW បុកមុខរះរថយន្ត2គ្រឿងនិងម៉ូតូកង់៣(ឥណ្ឌា)មួយគ្រឿង

ព័ត៌មានសង្គមថ្ងៃអង្គារ៍ ទី23 ខែមករា ឆ្នាំ2024 ម៉ោង 11:41 នាទី ល្ងាច

ស្ត្រីជនជាតិចិនបើករថយន្តទំនើបBMW បុកមុខរះរថយន្ត2គ្រឿងនិងម៉ូតូកង់៣(ឥណ្ឌា)មួយគ្រឿង

ខេត្តព្រះសីហនុ: រថយន្តសេរីទំនើបមួយគ្រឿងម៉ាក់ BMW i8 បើកបរដោយស្រ្តីម្នាក់ជាជនជាតិចិន មិនស្គាល់អត្តសញ្ញាណ បានបើកបុករះរថយន្ត ២គ្រឿង និងម៉ូតូកង់៣(ឥណ្ឌា)មួយគ្រឿង ដែលចតចោលនៅចឹញ្ចើមផ្លូវ មុខផ្សារទំនើប អូរ៉េន ស្ថិតក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ កាលពីវេលាម៉ោងជាង ៦ល្ងាច ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤។


យកតាមប្រភពសាក្សីនៅក្បែរកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនកើតហេតុគេឃើញរថយន្តស៊េរីទំនើបម៉ាក BMW សេរី I8 ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2BZ 8399បើកបរដោយស្ត្រីជនជាតិចិនម្នាក់វ័យកណ្ដាលក្នុងទិសដៅ ពីជើងទៅត្បូង រហូតមកដល់ចំណុចកើតហេតុក៏បានរ៉េចង្កូតទៅបុករថយន្តចំនួន 2 គ្រឿងនិងម៉ូតូកង់៣(ឥណ្ឌា)មួយគ្រឿងដែលបានចតចោលនៅលើចិញ្ចើមផ្លូវ។

ប្រភពដដែលបានបន្តទៀតថា ក្រោយកើតហេតុគេឃើញស្ត្រីជនជាតិចិនម្ចាស់រថយន្តបង្កបានចុះមកធ្វើការសម្របសម្រួលជាមួយភាគីរថយន្តនិងម៉ូតូកង់៣
(ឥណ្ឌា) តែការសម្របសម្រួលនេះមិនមានការស្រុះស្រួលគ្នានោះទេ រហូតសមត្ថកិច្ចចរាចរណ៍ផ្លូវគោកមកធ្វើការសម្របសម្រួលទៅតាមនីតិវិធី។


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម