កិច្ចប្រជុំគណៈកម្មការសម្របសម្រួលបច្ចេកទេសពិនិត្យ និងផ្តល់យោបល់កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២១-២០២៣) របស់រដ្ឋបាលខេត្តព្រះសីហនុ

ព័ត៌មានសង្គមថ្ងៃពុធ ទី03 ខែកុម្ភៈ ឆ្នាំ2021 ម៉ោង 4:51 នាទី ល្ងាច

(ខេត្តព្រះសីហនុ) នៅព្រឹកថ្ងៃទី០៣ ខែកុម្ភ:ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិ បាលខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំគណៈកម្មការសម្របសម្រួលបច្ចេកទេសពិនិត្យ និងផ្តល់យោបល់កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២១-២០២៣)របស់រដ្ឋបាលខេត្តព្រះសីហនុ ដោយមានការចូលរួមពីឯកឧត្តមសមាជិកក្រុមប្រឹក្សាខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត អភិបាលក្រុង ស្រុកប្រធាន អនុប្រធានមន្ទីរ អង្គភាព ក្នុងខេត្តព្រះសីហនុ

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ មានប្រសាសន៍បើកកិច្ចប្រជុំគណៈកម្មការសម្របសម្រួលបច្ចេកទេសដោយគូសបញ្ជាក់ថា យើងធ្វើការពិនិត្យ និងផ្តល់យោបល់កម្មវិធីវិនិយោគបីឆ្នាំរំកិល(២០២១-២០២៣)របស់រដ្ឋបាលខេត្តព្រះសីហនុ ដែលក្រុមការងារបានខិតខំយកចិត្តទុកដាក់រៀបចំឯកសារបង្ហាញ និងស្នើសុំក្រុមប្រឹក្សាខេត្តសម្រេច ដើម្បីអនុវត្តតាមគម្រោងផែនការនិងសកម្មភាព យើងបានខិតខំពន្លឿនតាមសេចក្តីណែនាំរបស់រាជរដ្ឋាភិបាល សម្រាប់ឆ្នាំ២០២១ យើងបានធ្វើការឯកភាព ពិនិត្យកម្មវិធីវិនិយោគ និងពិនិត្យសកម្មភាព កម្មវិធីវិនិយោគសម្រាប់ឆ្នាំ ២០២២ខាងមុខ ត្រូវរៀបចំផែនការសកម្មភាពឱ្យរួចរាល់នៅខែកញ្ញា ឆ្នាំ២០២១ សម្រាប់សុំគោលការណ៍តាមនីតិវិធីឱ្យបានត្រឹមត្រូវ

ឯកឧត្តម អភិបាលខេត្តបានបន្តថា យើងត្រូវរួមគ្នាខិតខំបន្តទៀត ដោយសារតែស្ថានភាពខេត្តព្រះសីហនុមានភ្លៀងធ្លាក់ច្រើនមិនដូចខេត្តដ៍ទៃ ទាមទារឱ្យយើងរៀបចំផែនការសកម្មភាពការងារឱ្យបានមុន រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយកំណែទម្រង់ ឱ្យយើងចេះលើកគម្រោង ធ្វើផែនការសកម្មភាពវិនិយោគនៅតាមមូលដ្ឋាន ស្របតាមស្ថានភាពភូមិសាស្ត្រឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងឱ្យទទួលបានលទ្ធផលល្អ និងភាពងាយស្រួលក្នុងការអនុវត្តគម្រោង ដូច្នេះឆ្នាំ២០២២ ខាងមុខយើងត្រូវអនុវត្តគម្រោងឱ្យបានមុនឆ្នាំ ដើម្បីឈានទៅអនុវត្តគម្រោងឆ្នាំ២០២៣ បន្តទៀត

ឯកឧត្តម គួច ចំរើន សង្ឃឹមថា នៅឆ្នាំ២០២២ខាងមុខ យើងនឹងរៀបចំផែនការអនុវត្តគម្រោងវិនិយោគបានលឿនជាងឆ្នាំ២០២១ដើម្បីឆ្លើយតបតាមតម្រូវការប្រជាពលរដ្ឋនៅតាមមូលដ្ឋាន និងដោះស្រាយផលប៉ះពាល់បានទាន់ពេលវេលា


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម