ពលរដ្ឋរាយការណ៍ថាមានការបើកទូហ្គេមបាញ់ត្រីខុសច្បាប់មួយកន្លែងស្នើសុំសមត្ថកិច្ចសង្កាត់លេខ ៣ ជួយមានចំណាត់ការ

ព័ត៌មានសង្គមថ្ងៃសុក្រ ទី10 ខែមិថុនា ឆ្នាំ2022 ម៉ោង 4:41 នាទី ល្ងាច

ក្រុងព្រះសីហនុ៖ ថ្ងៃទី ១០ ខែមិថុនា ឆ្នាំ២០២២ នៅមុននេះបន្តិចវេលាម៉ោង ១១:០០នាទី មានពលរដ្ឋរាយការមកថា មានទីតាំងមួយកន្លែងលួចបើកល្បែងទូហ្គេមបាញ់ត្រីខុសច្បាប់ និងបង្កឲ្យមានភាពព្រួយបារម្មណ៍ដល់ប្រជាពលរដ្ឋដែលរស់នៅក្បែនោះយ៉ាងខ្លាំង និងបង្កភាពអសន្តិសុខកើតមានគ្រប់ពេលវេលា ។

យោងតាមប្រជាពលរដ្ឋដែលសុំមិនបញ្ចេញឈ្មោះបានប្រាប់ឲ្យដឹងថា មានទីតាំងផ្ទះមួយកន្លែងលួចបើកល្បែងទូហ្គេមបាញ់ត្រីខុសច្បាប់ ដែលស្ថិតនៅ ក្រុមទី១៣ ភូមិ៣ សង្កាត់លេខ៣ តែមិនឃើញមានសមត្ថកិច្ចចុះអត្តរាគមន៍ទាល់តែសោះ ។ ពលរដ្ឋបញ្ចាក់បន្ថែមទៀតថាដោយឡែកកាលពីថ្ងៃទី ២៤ ខែ៤ ឆ្នាំ២០២២ មានក្រុមចោរកម្មបានគោះទ្វានិងលួចចូលផ្ទះពួកគាត់ កកូរកកាយក្នុងបន្ទប់និងលួចយកសម្ភារៈបានមួយចំនួន ពលរដ្ឋបន្ថែមទៀតថានេះជាលើកទី២ហើយដែលក្រុមចោរកម្មនោះបានចូលលួចក្នុងផ្ទះពួកគាត់។ សូមបន្ថែមទៀតថាទីតាំងខាងនេះសមត្ថកិច្ចបានបិទរួចម្ដងមកហើយ ប៉ុន្តែបិទបានតែពីរថ្ងៃគត់នោះទេ ប្រជាពលរដ្ឋសូមអំពាវនាវដល់អជ្ញាធរ មាន សមត្ថកិច្ចជួយចុះអន្តរាគមន៍ត្រួតពិនិត្យមើលទីតាំងទូហ្គេមបាញ់ត្រីនោះម្ដងទៀតផង ដែលមានទីតាំងទល់មុខ ឃ្លាំងក្រុមហ៊ុន រ៉ូយ៉ាល់រេលវេស ស្ថិតក្នុង ក្រុម១៣ ភូមិ៣ សង្កាត់លេខ ៣ ក្រុង/ខេត្តព្រះសីហនុ។

បច្ចុប្បន្ន លោក តី វិសាល អធិការក្រុងព្រះសីហនុបានបញ្ជាឲ្យកម្លាំងសមត្ថកិច្ចចុះត្រួតពិនិត្យស្រាវជ្រាវ និង បង្ក្រាបជាបន្ទាន់ ប្រសិនបើដូចអ្វីដែលប្រជាពលរដ្ឋរៀបរាប់៕

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម