លោកឧកញ៉ា ទៀ វិចិត្រ ក្នុងនាមក្រុមការងារយុវជនគណបក្សប្រជាជនខេត្តព្រះសីហនុ បានជួបសំណេះសំណាលជាមួយកម្មករ កម្មការីនីនិយោជិតស្នាក់នៅបន្ទប់ជួលតាមភូមិមួយចំនួនក្នុងឃុំជើងគោស្រុកព្រៃនប់ខេត្តព្រះសីហនុ

ព័ត៌មានសង្គមថ្ងៃអង្គារ៍ ទី15 ខែមិីនា ឆ្នាំ2022 ម៉ោង 10:21 នាទី ព្រឹក

ខេត្តព្រះសីហនុ៖​​​​​ លោកឧកញ៉ា ទៀ វិចិត្រ ក្នុងនាមក្រុមការងារយុវជនគណបក្សប្រជាជនខេត្តព្រះសីហនុ បានជួបសំណេះសំណាលជាមួយកម្មករ កម្មការីនីនិយោជិតស្នាក់នៅបន្ទប់ជួលតាមភូមិមួយចំនួនក្នុងឃុំជើងគោស្រុកព្រៃនប់ខេត្តព្រះសីហនុ ក៍ដូចជាកម្មករនិយោជិតក្នុងមូលដ្ឋានផ្ទាល់ ចំនួន១៦០នាក់ ក្នុងនោះក៍មានវត្តមានលោក សរ កក្កដា អភិបាលស្រុកព្រៃនប់  កាលពីល្ងាច ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២២ ។

 

 កម្មវិធីនេះមានបទបង្ហាញអំពីគោលនយោបាយអភិវឌ្ឍន៍វិសយ័ការងារ ,គោលនយោបាយគាំពារសង្គម និងបង្ហាញអំពីសមិទ្ធិផលថ្មីៗរបស់រាជរដ្ឋាភិបាលកម្ពុជា ជាមួយនឹងការរៀបចំកម្មវិធីពិសារអាហារ ចាប់ឆ្នោតយករង្វាន់ និងកម្មវិធីកម្សាន្តមួយចំនួនទៀត បង្កលក្ខណៈសប្បាយរីករាយដល់ កម្មករ កម្មការីនី  និយោជិតរោងចក្រ ដែលស្នាក់នៅតាមបន្ទប់ជួល ក៍ដូចជា កម្មករ កម្មការីនី និងនិយោជិតដែលរស់នៅតាមភូមិមួយចំនួន មានដូចជាភូមិចំការកៅស៊ូ ,ភូមិជើងគោ ,ភូមិត្រពាំងមូល, និងភូមិត្រពាំងគា ឃុំជើងគោស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

 

  លោកសរ កក្កដា អភិបាលស្រុកព្រៃនប់មានប្រសាសន៍ថ្លែងអំណរគុណលោកឧកញ៉ាទៀ វិចិត្រ សមាជិកយុវជនគណបក្សប្រជាជនកម្ពុជាខេត្តព្រះសីហនុ ដែលរៀបចំកម្មវិធីនេះឡើង ថ្ងៃដែលកម្មករឈប់សម្រាក បានជួបជុំសប្បាយរីករាយ ក្នុងនោះលោកអភិបាលស្រុកបញ្ជាក់បន្ថែមថា បច្ចុប្បន្ននៅស្រុកព្រៃនប់មានរោងចក្រតូច ធំ ច្រើនកន្លែងដែលផ្តល់ឱកាសមានការងារធ្វើសម្រាប់កូនចៅប្រជាពលរដ្ឋ បង្កើនសេដ្ឋកិច្ចជីវភាពក្នុងគ្រួសារ។

 

 លោកឧកញ៉ាទៀ វិចិត្រមានប្រសាសន៍ជាមួយកម្មករនិយោជិតទាំងអស់ដែលចូលរួមក្នុងកម្មវិធីនេះ ដោយលើកឡើង បង្ហាញអំពីគោលនយោបាយអភិវឌ្ឍន៍វិសយ័ការងារ ក៍ដូចជាគោលនយោបាយគាំពារសង្គម ដែលរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ ពិសេសគឺខិតខំបង្កើតការងារជូនពលរដ្ឋ និងខិតខំការពារ មុខរបររបស់ពលរដ្ឋ ដើម្បីឲ្យពលរដ្ឋមានប្រាក់ចំណូលក្នុងគ្រួសារ។

 

លោកឧកញ៉ា ទៀ វិចិត្រក៍បានលើកឡើងបង្ហាញអំពីសមិទ្ធិផលថ្មីៗដែលរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្រេចបាន រួមមានហេដ្ឋារចនាសម្ពន្ធ័ស្ពាន ថ្នល់ រោងចក្រសហគ្រាសក្នុងវិសយ័ឧស្សាហកម្ម ពាណិជ្ជកម្ម និងសមិទ្ធិផលអភិវឌ្ឍន៍ប្រទេសជាតិគ្រប់ទីកន្លែង ក្រោយពីប្រទេសជាតិមានសុខសន្តិភាព គ្មានសង្គ្រាម ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម