មនុស្ស ប្រុស ស្រី ក្មេង ចាស់ ប្រាំពីរ នាក់ បាន ស្លាប់ ព្រោះតែ រថយន្ត មួយគ្រឿង បើកបរ ក្នុង ល្បឿន លឿន ហើយ បែក កង់ រួច ក្រឡាប់ ចូលក្នុង ស្នាមភ្លោះ ដែលមាន ទឹក ពោរពេញ.!

ព័ត៌មានសង្គមថ្ងៃពុធ ទី03 ខែវិច្ឆិការ ឆ្នាំ2021 ម៉ោង 12:30 នាទី ល្ងាច

កំពត ៖ ពិតជាតក់ស្លុតខ្លាំងណាស់មួយគ្រួសារត្រូវបានស្លាប់បាត់ប.ង់ជី.វិតទាំងអស់ នេះជារូបថតក្រុមគ្រួសាររបស់គាត់កាលនៅរស់យ៉ាងមានសុភមង្គលក្នុងក្រុមគ្រួសារពេលនេះពួកគាត់ត្រូវបានស្លាប់បាត់បង់ជីវិតអស់ហើយសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាទីបំផុត គួរជម្រាបជូនផងដែរថា កាល វេលា ម៉ោង 2.45នាទីថ្ងៃទី 2.11.2021 ករណីរថយន្តបែកកង់ក្រឡាប់ចូលប្រឡាយ ស្លា.ប់ បាត់ប.ង់ ជី.វិត ចំនួន7នាក់ យ៉ាងអាណោចអាធ័ម នៅផ្លូវជាតិលេខ3 ស្ថិត នៅ ភូមិ ល្អាង ឃុំល្អាង ស្រុកដងទង់.ខេត្តកំពត ។

កាលពី រសៀល ថ្ងៃទី ២ ខែវិច្ឆិកា ឆ្នាំ ២០២១ នៅលើ ដងផ្លូវ ជាតិ លេខ ៤១ ស្ថិតក្នុង ទឹកដី ភូមិ ល្អាង ឃុំ ល្អាង ស្រុក ដងទង់ ។
ករណី គ្រោះថ្នាក់ ចរាចរណ៍ មួយ បានកើត ឡើង នៅលើ ដងផ្លូវ ជាតិ លេខ ៤១ ចន្លោះ បង្គោល គីឡូម៉ែត្រ លេខ ៩៤-៩៥ ស្ថិតក្នុង ទឹកដី ភូមិ ល្អាង ឃុំ ល្អាង ស្រុក ដងទង់ បណ្តាលឱ្យ មនុស្ស ប្រុស ស្រី ក្មេង ចាស់ ប្រាំពីរ នាក់ បាន ស្លាប់ ដោយសារ ឈ្លក់ទឹក ព្រោះតែ ការជួយ សង្គ្រោះ មិនទាន់ ពេលវេលា ។ ក្នុងចំណោម នោះ ប្រាំ នាក់ មាន ទីលំនៅ ក្នុងភូមិ ត្រពាំងវែង ឃុំ ត្រពាំង រាំង ស្រុក ជុំ គិរី ខេត្តកំពត ដោយ បួន នាក់ ស្ថិតក្នុង គ្រួសា តែមួយ និង ម្នាក់ ជា អ្នកជិតខាង ។

ជនរងគ្រោះ ទាំង ប្រាំ រួមមាន ១. ឈ្មោះ ស្រេ ចិន្តា ភេទ ប្រុស អាយុ ៣៤ ឆ្នាំ , ២. ឈ្មោះ វ៉ា់ន់ សូរិយា ភេទ ស្រី អាយុ ៣២ ឆ្នាំ , ៣. វណ្ណ ណា រិ ទ្ធ ភេទ ប្រុស អាយុ ១០ ឆ្នាំ , ៤. ឈ្មោះ ស្រេ ច័ន្ទ តារា ភេទ ប្រុស អាយុ ៨ ឆ្នាំ , ៥. ឈ្មោះ ស្រេ សុវណ្ណនី តា ។ ចំណែក ស្ត្រី ២ នាក់ ទៀត ជា អ្នករស់នៅ ខេត្តកំពង់ចាម ។


មុន ហេតុការណ៍ កើតឡើង គេ ឃើញ រថយន្ត ពីរ គ្រឿង បើក មកពី ទិស ខាងជើង ដោយ មួយគ្រឿង បើក ឃ្លាតឆ្ងាយ ទៅមុន ចំណែក មួយគ្រឿង ទៀត ម៉ាក តូយ៉ូតា កាមរី បើក ពីក្រោយ ។ ស្របពេលនោះ ស្រាប់តែ ឃើញ រថយន្ត ខាងក្រោយ រេ ចង្កូត ទៅ ស្តាំ រួច ក្រឡាប់ ចូល ក្នុង ទឹកតែ ម្តង ។

ភ្លាមៗ អ្នកជិតខាង បាន ចូលទៅ ជួយ ស្របពេល រថយន្ត មួយគ្រឿង ខាងមុខ ត្រឡប់មកវិញ ក៏ រួមគ្នា វាយ បំបែ កញ្ចក់ រថយន្ត ដើម្បី យក មនុស្ស ចេញ ។ ប៉ុន្តែ ដោយសារ ស្ថានភាព លំបាក ទើប ការសង្គ្រោះ អូសបន្លាយ ពេល យូរ បណ្តាលឱ្យ មនុស្ស ក្នុង រថយន្ត ទាំង ប្រាំពីរ នាក់ បាត់បង់ ជីវិត ទាំងអស់ ។

រថយន្ត ដែល ក្រឡាប់ នោះ ពាក់ ស្លាក លេខ តាកែវ 2A-1452 បាន បែក កង់ ក្រោយ ផ្នែក ខាងស្តាំ ស្របពេល កំពុងបើក ប រ លឿន ផង ទើប បណ្តាល ឱ្យ ក្រឡាប់ បែបនេះ ។ ដោយឡែក សព ជនរងគ្រោះ ទាំង ប្រាំពីរ នាក់ ត្រូវបាន បញ្ជូនទៅ តម្កល់ និង ធ្វើបុណ្យ តាម ប្រពៃណី ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម