ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យចេញសេចក្តីបំភ្លឺបដិសេធឈ្មោះ ស្រេង សុភ័ក្រ មិនម៉ែនជាមន្ត្រីនគរបាលខេត្តបន្ទាយមានជ័យទៀតទេ.!

ព័ត៌មានសង្គមថ្ងៃព្រហស្បត្តិ៍ ទី24 ខែមិីនា ឆ្នាំ2022 ម៉ោង 3:48 នាទី ល្ងាច

 

 

(បន្ទាយមានជ័យ)៖ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យចេញសេចក្តីបំភ្លឺបដិសេធឈ្មោះ ស្រេង សុភ័ក្រ មិនម៉ែនជាមន្ត្រីនគរបាលខេត្តបន្ទាយមានជ័យទៀតទេត្រូវបានបណ្តេញចេញពីក្របខ័ណ្ឌបន្ទាយមានជ័យ៖ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យចេញសេចក្តីបំភ្លឺបដិសេធឈ្មោះ ស្រេង សុភ័ក្រ មិនម៉ែនជាមន្ត្រីនគរបាលខេត្តបន្ទាយមានជ័យទៀតទេត្រូវបានបណ្តេញចេញពីក្របខ័ណ្ឌក្រោយធ្វើសកម្មភាពបោកប្រាស់ប្រជាពលរដ្ឋ២០នាក់អស់ទឹកប្រាក់ជិត៣០ម៉ឺនដុល្លាដែលចេញសេចក្តីបំភ្លឺនៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២។

ជាក់ស្តែងនៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២នេះមានប្រជាពលរដ្ឋប្រមាណជាង២០នាក់បានសំអោយជួយអន្តរាគមន៍នៅពេលដែលពួកគាត់បានចាញ់បោកឈ្មោះ ស្រេត សុភ័ក្រ ជាអតីតៈមន្ត្រីនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យដែលមានឋានន្តរស័ក្តិវរៈសេនីយ៍ត្រី មុខងារនាយផ្នែកបុគ្គលឹកការិយាល័យបុគ្គលឹកនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដែលធ្វើសកម្មភាពបោកប្រាស់លុយប្រជាពលរដ្ឋចូលក្រមខ័ណ្ឌមន្ត្រីរាជការ និងនគរបាលជាតិ និងយោធា។

ក្នុងចំណោមប្រជាពលរដ្ឋ២០នាក់សុំអន្តរាគមន៍បានបញ្ជាក់ថា៖ពួកគាត់ត្រូវបានឈ្មោះ ស្រេង សុភ័ក្រ អតីតៈមន្ត្រីនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានយកតួនាទីភារកិច្ចមកបោកប្រាស់ប្រជាពលរដ្ឋដោយសន្យារត់ការក្របខ័ណ្ឌមានមន្ត្រីរាជការក្នុង១នាក់យកតំលៃ១៥.០០០ដុល្លា និងមន្ត្រីនគរបាលក្នុង១នាក់តំលៃ១៨.០០០ដុល្លា យោធាផ្នែកអង្គរក្ស ក្នុងម្នាក់យកតំលៃមាន១៥.០០០ដុល្លា និងយោធាតំលៃ៦.០០០ដុល្លា។

តំណាងប្រជាពលរដ្ឋបានបញ្ជាក់ថា៖ក្រោយពីឈ្មោះ ស្រេង សុភ័ក្រ អតីតៈមន្ត្រីនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានធ្វើសកម្មភាពបោកប្រាស់រត់ការក្របខ័ណ្ឌមន្ត្រីរាជការមានប្រមាណជាង២០នាក់ដែលចាញបោកអស់ទឹកប្រាក់គឹតជិត៣០ម៉ឺនដុល្លា ខ្លៈត្រូវបានចាញ់បោកកាលពីឆ្នាំ២០១៩និង២០២០រហូតពេលនេះទៅទាយកលុយវិញមិនបានដោយគេចវេសទើបប្រជាពលរដ្ឋសុំអោយស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យជួយអន្តរាគមន៍និងមានវិធានការតាមច្បាប់ព្រោះលុយភាគច្រើនត្រូវបានចងការធនាគារយកលុយមករត់ការអោយកូនបានការងារធ្វើត្រូវបានគេចបោកប្រាស់។

ដោយយោងតាមសេចក្តីបំភ្លឺរបស់អ្នកនាំពាក្យស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ ថា៖ឈ្មោះ ស្រេង សុភ័ក្រ មិនម៉ែនជាមន្ត្រីនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ទៀតទេព្រោះត្រូវបានក្រសួងមហាផ្ទៃ បានអនុវត្តវិន័យបណ្តេញចេញពីក្របខ័ណ្ឌនគរបាលជាតិដោយប្រព្រឹត្តិកំហុសបោកប្រាស់ប្រជាពលរដ្ឋ២០នាក់អស់ទឹកប្រាក់ជិត៣០ម៉ឺនដុល្លាដែលរត់ការចូលក្របខ័ណ្ឌមន្ត្រីរាជការ មន្ត្រីនគរបាលជាតិ និងយោធា និងក្លែងបន្លំឯកសារ ត្រា ឈ្មោះថ្នាក់ដឹកនាំភូតកុហកប្រជាពលរដ្ឋនិងចាត់វិធានការតាមច្បាប់៕

ដោយ៖ ឈុន មករា


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម