(ខេត្តព្រះសីហនុ)៖ នៅរសៀលថ្ងៃទី១៨.១១.២០២១នេះ ភ្ញៀវទេសណ៍បានសម្រុកមកលេងខេត្តព្រះសីហនុយ៉ាងច្រើនកុះករ ដូចជាតំបន់ឆ្នេរ តាមកោះនានា មិនត្រឹមតែប៉ុណ្ណោះ ក៏មានភ្ញៀវទេសចរមួយចំនួនក៏បាន មកកំសាន្តនៅក្នុងផ្សារទំនើបព្រីនម៉ល ដែលជាផ្សារទំនើបដ៏ធំជាងគេក្នុងក្រុងព្រះសីហនុក៏ជាកន្លែងគោលដៅសំខាន់មួយសម្រាប់អ្នកដើរកម្សាន្ត នាឱកាលព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ផងដែរ។
នៅថ្ងែទី ១៨.១៩.២០ ខែវិច្ឆិកាឆ្នាំ២០២១នេះ ក្នុងពិធីបុណ្យអុំទូកនៅក្នុងខេត្តព្រះសីហនុ អ្នកមិនត្រឹមតែអាចរីករាយជាមួយនឹងឆ្នេរដ៏ស្រស់ស្អាតប៉ុណ្ណោះទេ ថែមទាំងបានចូលរួមក្នុងសកម្មភាពកម្សាន្តនានា និងល្បែងកម្សាន្តយ៉ាងច្រើនគួរឱ្យចាប់អារម្មណ៍ពីផ្សារទំនើបព្រីនមម៉ល ផងដែរ។ ឆ្លៀតក្នុងឱកាសចូលរួមអបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ផ្សារទំនើបព្រីនម៉លបានរៀបចំកម្មវិធីពិសេសៗដែលអាចទទួលបាន ឱកាសក្នុងការបញ្ចុះតម្លៃទៅលើ អីវ៉ាន និងម៉ាកល្បីៗគ្រប់ប្រភេទ រាល់អតិថិជនទាំងអស់ដែលបានអញ្ជើញមកទិញអីវ៉ាននៅក្នុងផ្សារទំនើបរបស់ខ្លួន ។
ក្រៅពីការចូលរួមអបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក ផ្សារទំនើបព្រីនម៉ល ក៏បានរៀបចំតុបតែងផ្សាររបស់ខ្លួនស្របទៅនិងបរិបទនៃការអបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក ដែលគួរអោយចាប់អារម្មណ៍សម្រាប់លោកអ្នកធ្វើការថតរូបបានយ៉ាងស្រស់ស្អាតទៀតផង ។
ហើយអ្វីដែលពិសេសជាងនេះទៅទៀតនោះ លោកអ្នកក៏អាចចូលរួមលេងជាមួយម៉ាស៊ីនចាប់រង្វាន់ដោយផ្ទាល់នៅក្នុងផ្សារទំនើប ព្រីនម៉ល (Prince Mall) យ៉ាងច្រើនគួរអោយចាប់អារម្មណ៍ផងដែរ។ ផ្សារទំនើបព្រីនម៉ល បានត្រៀមខ្លួនរួចជាស្រាចសម្រាប់ភ្ញៀវទេសចរ និងអតិថិជនមកពីបណ្ដាលខេត្ត ក្រុងរាជធានីផ្សេងៗដើម្បីចូលរួមអបអរសាទរ ទាំងអស់គ្នា ។
សូមកុំភ្លេចចូលរួមទាំងអស់គ្នា និងចូលរួមអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាលក្នុងការ បង្ការនិងទប់ស្កាត់នូវជំងឺកូវីដ19 រាល់ពេលចូលរួមសកម្មភាពផ្សេងៗនិងការដើរទិញឥវ៉ាន់របស់លោកអ្នក ៕ សូមអរគុណ