ផ្អើលទាំងព្រឹកបុរស ម្នាក់អង្គុយ ស្លាប់ នៅលើ ម៉ូតូសមត្ថកិច្ចបញ្ជាក់ថាមូលហេតុ ស្រវឹងស្រា ខ្យល់គរ

ព័ត៌មានសង្គមថ្ងៃសៅរ៍ ទី22 ខែឩសភា ឆ្នាំ2021 ម៉ោង 3:33 នាទី ល្ងាច

សៀមរាបៈ÷បុរស ម្នាក់ ត្រូវបាន គេ ប្រទះឃើញ អង្គុយ ស្លាប់ នៅលើ ម៉ូតូ សមត្ថកិច្ច អះអាងថា មូលហេតុ ស្រវឹងស្រា ខ្យល់គរ ។ ហេតុការណ៍ នេះ បង្កអោយមាន ការភ្ញាក់ផ្អើល នៅវេលា ម៉ោង ៦ ព្រឹក ថ្ងៃទី ២២ ខែឧសភា ឆ្នាំ ២០២១ នៅ ចំណុច ខាងមុខ សណ្ឋាគារ សុខា សៀមរាប ( ផ្លូ ៦០ ម៉ែត ) ស្ថិតក្នុង ក្រុមទី ៦ ភូមិ បឹង ដូន ប៉ា សង្កាត់ ស្លក្រាម ក្រុង សៀមរាប ខេត្តសៀមរាប ។

មន្ត្រី សមត្ថកិច្ច ដែល ស្ថិតក្នុង ហេតុការណ៍ បានអោយដឹងថា សព បុរសរងគ្រោះ មានឈ្មោះ សម្បត្តិ មុន្នី ហៅ ( ចិន ) អាយុ ៤១ ឆ្នាំ រស់នៅ ភូមិ ដំ ដែក ផ្សារ ឃុំ ដំ ដែក ស្រុក សូទ្រនិគម ខេត្តសៀមរាប មុនពេល កើតហេតុ ស្នាក់នៅ ភូមិ អញ្ចាញ សង្កាត់ នគរធំ ក្រុង សៀមរាប ។ ជនរងគ្រោះ អង្គុយ ស្លាប់ លើ ម៉ូតូ ម៉ាក Honda Zoomer X ពណ៌ ខៀវ ពាក់ ស្លាក លេខ សៀមរាប 1V ០៥៨៥ ។

មន្ត្រី ដដែល បាន បន្តថា តាម ការសាកសួរ ពី សាច់ញាតិ ជនរងគ្រោះ ពី អតីត ជា អ្នករត់ ម៉ូតូ កង់ ៣ ដឹក ភ្ញៀវ លុះ ពេល ជម្ងឺ រាតត្បាត វាយលុក អត់ មាន ភ្ញៀវ ដឹក ក៍ ក្លាយទៅជា ដើរ ផឹកស៊ី ស្រវឹងខួប ។ តាម ការសាកសួរ ជនរងគ្រោះ ស្រវឹងស្រា ឈប់ ម៉ូតូ ដេក លើផ្លូវ ហើយ ត្រូវ ពលរដ្ឋ ឃើញ ហេតុការណ៍ នាំយក ម៉ូតូ ទៅ ចត ក្បែរផ្លូវ កន្លែងកើតហេតុ អង្គុយ និង ដេក លើ ម៉ូតូ នៅ ទីនោះ តែម្តង ។ ឆ្លងកាត់ ការពិនិត្យ ករណីនេះ ជនរងគ្រោះ ស្រវឹង ខ្យល់គរ ស្លាប់ មិន ពាក់ ព ន្ធ័ នឹង បទល្មើស នោះឡើយ ៕ ដោយ តាំង ហូ


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម