រថយន្តPruseបើកយ៉ាងលឿនខ្វះការប្រុងប្រយ័ត្ន បុកជាមួយម៉ូតូពេញទំហឹងបង្កឱ្យមនុស្សរងរបួស..

ព័ត៌មានសង្គមថ្ងៃសៅរ៍ ទី05 ខែសីហា ឆ្នាំ2023 ម៉ោង 8:34 នាទី ព្រឹក

រថយន្តPruseបើកយ៉ាងលឿនខ្វះការប្រុងប្រយ័ត្ន បុកជាមួយម៉ូតូពេញទំហឹងបង្កឱ្យមនុស្សរងរបួស..

ខេត្តព្រះសីហនុ÷
ថយន្តនិងម៉ូតូបុកគ្នាពេញទំហឹងបណ្តាលឱ្យមានមនុស្សរងរបួសស្រាល ហេតុការណ៍នេះបានកើតឡើងនៅតាមបណ្ដោយផ្លូវពីរធ្នូ កាលពីវេលាម៉ោង1:20នាទីយប់ ថ្ងៃ សៅរ៍ ទី05 ខែកក្កដា ឆ្នាំ2023 ត្រង់ចំណុចទុលមុខក្លឹបកំសាន្តមីមី ស្ថិតនៅភូមិ…សង្កាត់លេខ4 ក្រុង/ខេត្តព្រះសីហនុ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ភ្នាក់ងារសារព័ត៌មានsntv breaking newsឱ្យដឹងថា មុនពេលកើតហេតុបានឃើញរថយន្តមួយគ្រឿងម៉ាក Pruse ពាក់ផ្លាកលេខ ភ្នំពេញ 2AZ-7432 ធ្វើដំណើរមានទិសដៅលិចទៅកើត លុះមកដល់កន្លែងកើតហេតុខាងលើក៏ស្រាបតែមានម៉ូតូមួយម៉ាក Scoopy i ពណ៍សលាយផ្កាឈូក ពាក់ផ្លាក់លេខ ភ្នំពេញ 2BY-6901 មានទិសពីកើតទៅលិច ក៏ជ្រុលទៅបុកគ្នាពេញទំហឹងបណ្តាលអោយមានមនុស្សរងរបួសស្រាល ។ តាមប្រភពដដែលបានបន្តទៀតថា ភាគីខាងរថយន្ដ បើកបរដោយបុរសម្នាក់ជាជនជាតិខ្មែរ មិនស្គាល់អត្តសញ្ញាណ ហើយភាគីម្នាក់ទៀតខាងម៉ូតូបើកបរដោយជនជាតិឥណ្ឌូណេសុី មិនស្គាល់អត្តសញ្ញាណត្រូវរងរបួសស្រាល ។ ភ្លាមៗនោះអ្នករបួសត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យចំណែករថយន្តនឹងម៉ូតូនៅហ្នឹងកន្លែងកើតហេតុ ។

ក្រោយពីហេតុការណ៍ដ៏ភ្ញាក់ផ្អើលនេះបានកើតឡើង សមត្ថកិច្ចក៏បានចុះមកដល់និងធ្វើការសម្របសម្រួលវាស់វែងប្រមូលយកវត្ថុតាម យកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកដើម្បីរង់ចាំដោះស្រាយគ្នាទៅតាមនីតិវិធីច្បាប់នៅពេលដែលក្រោយ។ សម្រួលអត្ថបទដោយលោកនី វ៉ាន់នីន 087 758 866


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម