ករណីអំពើលួចមានស្ថានទោស(ចាក់ប្លន់យករថយន្ត)

ព័ត៌មានសង្គមថ្ងៃច័ន្ទុ ទី03 ខែកក្កដា ឆ្នាំ2023 ម៉ោង 6:36 នាទី ល្ងាច

ករណីអំពើលួចមានស្ថានទោស(ចាក់ប្លន់យករថយន្ត)

(ព្រះសីហនុ) : លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ ទទួលសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋថា អ្នកបើកបររថយន្តរបស់គាត់ បានជិះរថយន្ត១គ្រឿង ម៉ាក ALPHARD ពណ៌ខ្មៅ ពាក់ស្លាកលេខ កម្ពុជា C.K.7899 ដឹកភ្ញៀវជាជនជាតិចិន ២នាក់ ពីភ្នំពេញមកខេត្តព្រះសីហនុ តាមផ្លូវល្បឿនលឿន លុះដល់ចំណុចស្ថានីយប្រេងតូតាល់ ស្ថិតក្នុងស្រុកកំពង់សីលា ខេត្តព្រះសីហនុ ស្រាប់តែជនជាតិចិនទាំង២នាក់ បានហៅឲ្យគាត់ឈប់ និងបានព្រួតគ្នាវាយ ប្រើកំាបិតចាក់គាត់ប្លន់យករថយន្ត រួចបានបើករថយន្តគេចខ្លួននៅយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៣ ។

លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការខេត្តព្រះសីហនុ បានឲ្យដឹងនៅរសៀលថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៣នេះថា បន្ទាប់ពីទទួលបានព័ត៌មានភ្លាម លោកបានបញ្ជាកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយកម្លាំងនគរបាលចរាចរណ៍ប្រចាំផ្លូវល្បឿនលឿន និងខាងក្រុមហ៊ុនផ្លូវល្បឿនលឿន ធ្វើការឃាត់រថយន្តខាងលើ និងជនសង្ស័យចំនួន២នាក់ ជនជាតិចិន នៅចំណុចបញ្ជរបង់ប្រាក់ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។

លោកស្នងការបានបញ្ជាក់ថា ជនសង្ស័យចំនួន២នាក់ ទី១៖ឈ្មោះ JIN JR-HAN និងទី២៖ឈ្មោះ KANG JIH-YAO ឬឈ្មោះ SAE-E PHANSAK (ឈ្មោះក្នុងលិខិតឆ្លងដែនថៃ) ជនជាតិចិន (ចិនតៃវ៉ាន់ សញ្ជាតិថៃ)។ សម្ភារដកហូតបាន រថយន្ត១គ្រឿង ម៉ាក ALPHARD ពណ៌ខ្មៅ ពាក់ស្លាកលេខកម្ពុជាC.K.7899 និងសម្ភារមួយចំនួនទៀត។

ករណីខាងលើនេះ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងធ្វើការសាកសួរតាមនីតិវិធីជំនាញ ខណៈជនរងគ្រោះកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕ អត្ថបទដោយលោកនី វ់ាន់នីន 087 758 866

រូបភាពក្នុងលីងខាងក្រោម

https://t.me/Nyvarnni


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម