ឯកឧត្តម អ៊ុ រាត្រី បានអញ្ជើញជាអធបិតីភាព សំណេះសំណាលសមាជិក-សមាជិកា គណបក្សប្រជាជនកម្ពុជា ស្រុកភ្នំស្រុក ជាង២០០០នាក់...

ព័ត៌មានសង្គមថ្ងៃច័ន្ទុ ទី04 ខែកញ្ញា ឆ្នាំ2023 ម៉ោង 2:32 នាទី ល្ងាច

ខេត្តបន្ទាយមានជ័យ: នៅព្រឹក ថ្ងៃចន្ទទី០៤ ខែសីហា  ឆ្នាំ២០២៣  ឯក​​ឧត្តម  អ៊ុ  រាត្រី  ប្រធានគណៈកម្មាធិ ការគណបក្សប្រជា ជនកម្ពុជា ខេត្ត​​បន្ទាយមានជ័យ  បានអញ្ចើញជាអធបិតីភាព  សំណេះសំណាល និងថ្លែងអំណរគុណដល់ក្រុមការងារ និងតំណាងសមាជិក-សមា​ជិកា  គណបក្សប្រជាជនកម្ពុជា  ស្រុកភ្នំស្រុក ។

  ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់  ឯកឧត្តម  បោន  ប៊ិន  សមាជិកអចិន្ត្រៃគណបក្សប្រជាជនកម្ពុជាខេត្តបន្ទាយមានជ័យ និង​ជា​​ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកភ្នំស្រុក  ឯកឧត្តម  លោកជំទាវ  អនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុកភ្នំស្រុក  ក្រុមការងារចុះឃុំ  និង​​ភូមិ ប្រមាណជាង២០០០នាក់  ប្រារព្ធធ្វើឡើងនៅភោជនីយដ្ឋាន  លី  គ្រុះ ស្ថិតក្នុងភូមិមាត់ស្រះ  ឃុំស្រះជីក  ស្រុកភ្នំស្រុក  ខេត្តបន្ទាយ​មានមានជ័យ។

        ឯកឧត្តម  អ៊ុ  រាត្រី  ប្រធានគណៈកម្មាធិការគណបក្ស​ប្រជាជន​កម្ពុជាខេត្តបន្ទាយមានជ័យ  បានថ្លែងអំណរគុណដល់សមាជិក-សមា​ជិកា  គណបក្សប្រជាជនកម្ពុជា  ស្រុកភ្នំស្រុកទាំងអស់  ដែលបាន​បោះ​​ឆ្នោតជូនគណបក្សប្រជាជនកម្ពុជា  រហូតទទួលបានជ័យជម្នះ  ជាពិសេសគាំទ្រ  សម្តេចមហាបវរធិបតី  ហ៊ុន  ម៉ាណែត  ជានាយក​រដ្ឋមន្ត្រី  នីតិកាលទី៧។  ឯកឧត្តម  អ៊ុ  រាត្រី បានបញ្ជាក់ថា  ការបោះ​ឆ្នោត​កាលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ កន្លងទៅថ្មីៗនេះ គឺជាការ​បោះឆ្នោតមួយដែលមានលក្ខណៈសេរីយុត្តិធម៌, ត្រឹមត្រូវ និង​មាន​តម្លា​ភាព ដោយមានប្រជាពលរដ្ឋចូលរួមរហូតដល់ជាង៨លាន២សែននាក់  ប្រមាណ ៨៤,៥៩% នៃចំនួនប្រជាពលរដ្ឋមានឈ្មោះ​ក្នុងបញ្ជី​អ្នក​បោះ​ឆ្នោត របស់ គជប ហើយក្នុងនេះ សម្លេងឆ្នោតគាំទ្រគណ​បក្ស​ប្រ​ជា​ជន​កម្ពុជា មានរហូតដល់ទៅប្រមាណ ៨២,៣ % ។ ឯកឧត្តមបាន​បញ្ជាក់​ថា  ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលអាណត្តិថ្មី  ដែលមាន​សម្តេចមហាបវរធិបតី  ហ៊ុន  ម៉ាណែត  ជានាយករដ្ឋមន្ត្រី  នីតិកាល​ទី​៧​នេះ  បានដាក់ចេញនូវយុទ្ធសាស្ត្រសំខាន់ៗ៥យ៉ាង របស់រាជ​រដ្ឋា​ភិ​បាល ជូនដល់ បងប្អូនជនរួមជាតិយើងទាំងអស់ តាមរយៈ​ការដឹក​នាំ​អនុវត្ត «កម្មវិធីនយោបាយ» នេះសម្រាប់ដំណើរទៅមុខរបស់កម្ពុជា នឹងដាក់ចេញ ព្រមទាំងជំរុញអនុវត្តឱ្យបានជោគជ័យ នូវ «យុទ្ធសាស្ត បញ្ចកោណ-ដំណាក់កាលទី ១» សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា។

បន្ទាប់ពីបញ្ចប់ពិធីសំណេះសំណាលនាឱកាសនោះ ឯកឧត្តម  គណៈ​អធិបតី  ក៏បានអញ្ជើញពិសារ  អាហារស្និតស្នាលជាមួយសមាជិក-សមា​ជិកា ប្រកបដោយក្តីសប្បាយរីករាយផងដែរ៕ អត្តបទ និង រូបភាពដោយលោកៈ ហ៊ីង ចាន់ថន ប្រចាំខេត្តបន្ទាយមានជ័យ


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម