បុរសជនជាតិវៀតណាមម្នាក់ គាំងបេះដូងស្លាប់នៅសណ្ឋាគារមួយកន្លែងក្នុងក្រុងព្រះសីហនុ ដោយសារបញ្ហាសុខភាព...

ព័ត៌មានសង្គមថ្ងៃច័ន្ទុ ទី19 ខែមិថុនា ឆ្នាំ2023 ម៉ោង 7:01 នាទី ល្ងាច

បុរសជនជាតិវៀតណាមម្នាក់ គាំងបេះដូងស្លាប់នៅសណ្ឋាគារមួយកន្លែងក្នុងក្រុងព្រះសីហនុ ដោយសារបញ្ហាសុខភាព...

ខេត្តព្រះសីហនុ : សេចក្តីរាយការណ៍មកថា មានករណីប្រទះឃើញជនជាតិវៀតណាមម្នាក់ស្លាប់ក្នុងបន្ទប់សណ្ឋាគារមួយកន្លែង បង្កឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះពិនិត្យនិងស្រាវជ្រាវ ។ហេតុការណ៍នេះបានកើតឡើងនៅសណ្ឋាគារ អន្តរជាតិជៀវជូវ ជាន់ទី៨ ក្នុងបន្ទប់លេខ០១២ វេលា ២រសៀលថ្ងៃទី១៨ ខែមិថុនាឆ្នាំ២០២៣នេះ ស្ថិតនៅក្នុងភូមិ៣ សង្កាត់លេខ៤ ក្រុង/ខេត្តព្រះសីហនុ ។

យោងតាមប្រភពពីសមត្ថកិច្ចជំនាញបានបញ្ជាក់ប្រាប់ថា នៅមុនពេលកើតហេតុវេលាម៉ោង៤ទាបភ្លឺថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៣ បុរសជាជនជាតិវៀតណាមខាងលើ បានចូលមកសម្រាកក្នុងសណ្ឋាគារនោះ ដោយជួលជាខែ ប៉ុន្តែដោយសារតែទំនងជាពុំសូវស្រួលខ្លួន ឃើញបន្ទប់ក្បែរគ្នានោះនៅបើកទ្វាអង្គុយលេង ក៏ចូលទៅអង្គុយលេងនិងគេងលើសាឡុង ។ លុះមកដល់ម៉ោងកើតហេតុខាងលើ អ្នកដែលនៅក្នុងបន្ទប់ជាមួយគ្នាក៏បានរាយការណ៍មកសមត្ថកិច្ចថា មានមនុស្សស្លាប់ ។

ក្រោយកាធ្វើកោសល្យវិច្ច័យលើសាកសពមន្ត្រីសមត្ថកិច្ចជំនាញបានបង្ហាញបញ្ជាក់ថា សពបុរសជនជាតិវៀតណាមរូបនោះពិតជាមានបញ្ហាសុខភាព និងស្លាប់ដោយសារគាំងបេះដូងពិតប្រាដកមែន។

បច្ចុប្បន្នសពត្រូវបានសមត្ថកិច្ចវិចខ្ចប់រៀបចំ បញ្ជូនយកទៅឲ្យសាចញ្ញាតិក្រុមគ្រួសារសាមុី យកទៅធ្វើបុណ្យតាមប្រពៃណី ៕ សម្រួលអត្ថបទដោយលោកនី វ៉ាន់នី
https://t.me/Nyvarnni

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម