យុវជន 4 ទៅ 5 នាក់ទៅលេងទឹកអន្លង់បឹងខៀវខាងជើងភ្នំពង្រកងវ៉ាបានដូងទាំង..ស្ល,,ា.ប់..ម្នាក់

ព័ត៌មានសង្គមថ្ងៃសុក្រ ទី08 ខែកញ្ញា ឆ្នាំ2023 ម៉ោង 10:06 នាទី ល្ងាច

(បន្ទាយមានជ័យ) ៖ យុវជន៤ទៅ៥នាក់ទៅលេងទឹកអន្លង់បឹងខៀវខាងជើងភ្នំពង្រកងវ៉ាបានលង់ទឹកស្លាប់ម្នាក់បានរកឃើញនៅរសៀលថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៣ស្ថិតភូមិពង្រ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ។

មន្ត្រីនគរបាលប៉ុស្តិ៍សង្កាត់កំពង់ស្វាយបានប្រាប់ថា៖មានយុវជន៤ទៅ៥នាក់បាននាំគ្នាទៅលេងទឹកអន្លង់(បឹងខៀវ)បណ្តាលលង់ទឹកស្លា-ប់ម្នាក់ដែលមានអាយុ១៣ឆ្នាំរស់នៅភូមិ.សង្កាត់ព្រៈពន្លា ក្រុងសិរីសោភ័ណ ក្រោយមន្ត្រីជំនាញបានពិនិត្យឃើញថាយុវជនដែលបានស្លាប់ដោយលង់ទឹក។មន្ត្រីនគរបាលប៉ុស្តិ៍បានបញ្ជាក់ថា៖តាមសំដីមិត្តភក្តិជនរងគ្រោះបានអោយដឹង នៅពេលគ្រោះកើតឡើងពួកគេ៥នាក់បានមកលេងទឹកនៅអន្លង់(បឹងខៀវ)នៅចន្លោះជើងភ្នំព្រងកងវ៉ានៅចំណុចដែលកាយយកដីលក់ដែលមានរណ្តៅជម្រៅជិត៣ម៉ែត្រហើយបានលង់មទឹកម្នាក់លិចបាត់មិត្តទៅជាមួយបានស្រែកនិងរត់ទៅរកអ្នកជិតខាងអោយជួយរករយៈពេលជាងកន្លៈម៉ោងទើបប្រទៈឃើញស្រង់ឡើងគោកបណ្តាលស្លា-ប់បាត់-បង់-ជី-វិត។

មន្ត្រីនគរបាលប៉ុស្តិ៍សង្កាត់កំពង់ស្វាយបានបញ្ជាក់ថា៖ក្រោយរកឃើញយុវជនលង់ទឹកបានស្រង់ឡើងគោកហើយបានជួយសង្គ្រោះដោយយកដៃសង្កត់ជំនួយបេះដូងដែរតែជនរងគ្រោះបានអស់ខ្យល់ស្លាប់បាត់បង់ជីវិតក្រោយមន្ត្រីនគរបាលជំនាញពិនិត្យហើយយថយន្តសង្គ្រោះមន្ទីពេទ្យបង្អែកក្រុងសិរីសោភ័ណបានដឹកសាកសពជនរងគ្រោះជូនគ្រួសារដើម្បីធ្វើបុណ្យតាមប្រពៃណីយ៍៕

ព័ត៌មានទាន់ហេតុការណ៍ដោយ ៧៨ ហុីង ចាន់ថន


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម