ម៉ូតូបុកម៉ូតូពីក្រោយបានបណ្ដាលឱ្យអ្នកបុកពីក្រោយរបួសជើងម្ខាងត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅសម្រាកព្យាបាល។

ព័ត៌មានសង្គមថ្ងៃសៅរ៍ ទី10 ខែមិថុនា ឆ្នាំ2023 ម៉ោង 11:25 នាទី ល្ងាច

ម៉ូតូបុកម៉ូតូពីក្រោយបានបណ្ដាលឱ្យអ្នកបុកពីក្រោយរបួសជើងម្ខាងត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅសម្រាកព្យាបាល។

ខេត្តព្រះសីហនុ : ករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ 2 គ្រឿងបុកគ្នាពីក្រោយក្នុងទិសដៅស្របគ្នាបណ្ដាលឱ្យអ្នកបើកបរម្នាក់រងរបួសជើងនិង ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកទៀតទៅសម្រាកព្យាបាល ៣នាក់ទៀតរបួសស្រាល។ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះកើតឡើងកើតឡើងនៅវេលាម៉ោង8:30 នាទីយប់ថ្ងៃទី 10 ខែមិថុនាឆ្នាំ 2023 តាមបណ្ដោយផ្លូវ 705 ឆ្ពោះទៅវិមានឯករាជ្យស្ថិតនៅក្នុងភូមិពីរសង្កាត់លេខ 3 ក្រុងនិងខេត្តព្រះសីហនុ។

ជុំវិញករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើតាមប្រភពកន្លែងកើតហេតុបានប្រាប់អ្នកសារព័ត៌មានយើងដឹងថា មុនពេលកើតហេតុគេបានឃើញម៉ូតូម៉ាកហុងដាឌ្រីម c125 ពណ៌ខ្មៅពាក់ស្លាកលេខត្បូងឃ្មុំ 1J-0150 បើកបរដោយបុរសម្នាក់ដឹកនារីម្នាក់អង្គុយពីក្រោយ មកពីទិសដៅពីជើងទៅត្បូងមកជិតដល់ផ្លូវបទ ខាងឆ្វេងក៏បានកាច់សញ្ញូបម្រុងនឹងបទស្រាប់តែប្រទះឃើញម៉ូតូមួយគ្រឿងទៀតហុងដាឌ្រីមc125 ពណ៌ខ្មៅពាក់ស្លាកលេខកែប 1B-5459ជិះគ្នាពីរនាក់មកដល់ត្រង់ចំណុចកើតហេតុក៏បានបុកម៉ូតូដែលបើកពីមុខមួយគ្រឿងទៀតបណ្ដាឲ្យដួលនៅនឹងកន្លែង។ ប្រភពរដែលបានបន្តទៀតថាក្រោយពីបានបុកពីក្រោយដួលម៉ូតូទាំងពីរហើយនោះ អ្នកបើកម៉ូតូបុកពីក្រោយត្រូវរងរបួសជើង រីឯ៣នាក់ផ្សេងទៀតរបួសស្រាល។ភ្លាមៗនោះរថយន្តសង្គ្រោះបន្ទាន់ក៏បានមកដល់ក៏រៀបចំលើកអ្នករបួសយកទៅសម្រាកព្យាបាល។

ក្រោយពីមានករណីគ្រោះថ្នាក់ចរាចរណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើល ដល់ពលរដ្ឋកំពុងតែធ្វើដំណើរឆ្លងកាត់ក៏ដូចជាអ្នកនៅក្បែរនោះ មន្ត្រីសមត្ថកិច្ចរាចរណ៍ផ្លូវគោកក៏បានមកដល់សាកសួរនិងធ្វើកំណត់ហេតុហើយក៏បានយកវត្ថុទាំងពីរយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក។ដើម្បីឲ្យភាគីទាំងសងខាងសម្របសម្រួលចរចាគ្នា បើត្រូវរូវគ្នាពេលណាអាចនឹងទៅយកវត្ថុតាងរៀងៗខ្លួន ចរចាគ្នាមិនត្រូវទេមិនត្រូវជំនាញនិងធ្វើតាមនីតិវិធីនៃច្បាប់។

អត្ថបទដោយលោកនី វ៉ាន់នីន 087 758 866


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម