នគរបាលប្រឆាំងគ្រឿងញៀនបានចុះបង្ក្រាបករណីចែកចាយគ្រឿងញៀនខុសច្បាប់១ករណីឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់.!

ព័ត៌មានសង្គមថ្ងៃសៅរ៍ ទី20 ខែមិីនា ឆ្នាំ2021 ម៉ោង 12:02 នាទី ល្ងាច

(ខេត្តព្រះសីហនុ) សមត្ថកិច្ចបានឲ្យដឹងថា នៅយប់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ នៅក្រុម ០៥ ភូមិ ០៥ សង្កាត់ ០៤ ក្រុងព្រះសីហនុកម្លាំងការិយាល័យនគរបាលប្រឆាំងគ្រឿងញៀនបានចុះបង្ក្រាបករណីចែកចាយគ្រឿងញៀនខុសច្បាប់១ករណីឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់៖

,ឈ្មោះ គួយ គ្រឿន ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរ មិនពិតប្រាកដ។

,ឈ្មោះ ហេង ស្រីណេង ភេទស្រី អាយុ ២៨ឆ្នាំ មុខរបរ ធ្វេីការនៅក្លីបកំសាន្ត។

3-ឈ្មោះ សុខ ស្រីពៅ ភេទ ស្រី អាយុ ២០ឆ្នាំ មុខរបរ នារីម៉ាស្សា។

*វត្ថុតាងដកហូតពីជនសង្ស័យរួមមាន៖

-ម្សៅក្រាមសរថ្លាសង្ស័យជាសារញៀនចំនួន១២កញ្ចប់

-ទូរស័ព្ទដៃ ០១រឿង

សមត្ថកិច្ចបញ្ជាក់ថា ករណីនេះ កំពុងចាត់ការបន្តតាមនិតិវិធីបញ្ជូនទៅផ្តន្ទាទោសតាមច្បាប់



ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម