ឯកឧត្តម ស៊ូម សារឿន អនុរដ្ឋលេខាធិការក្រសួងមុខងារសាធារណះ និងជាប្រធានសមាគមរាជសីហ៍

ព័ត៌មានសង្គមថ្ងៃអង្គារ៍ ទី27 ខែមិថុនា ឆ្នាំ2023 ម៉ោង 1:22 នាទី ព្រឹក

ព្រះសីហនុ: ឯកឧត្តម ស៊ូម សារឿន អនុរដ្ឋលេខាធិការក្រសួងមុខងារសាធារណះ និងជាប្រធានសមាគមរាជសីហ៍
ព្រមទាំង ឯកឧត្តម ឡា ឡៃ ទីប្រឹក្សា គណៈដឹកនាំជាន់ខ្ពស់សាសនាឥស្លាមកម្ពុជា និងជារដ្ឋលេខាធិការក្រសួងធម្មការ និងសាសនានៅថ្ងៃ ទី២៤ ខែមិថុនា ឆ្នាំ២០២៣ បានអញ្ជេីញជាអធិបតីក្នុងពិធីចែកគោគួរប៉ានចំនួន ៨៧ក្បាល និងពពែចំនួន ១៣ក្បាល សម្រាប់បុណ្យរ៉យ៉ាល់ហាជី នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ ខាងមុខនេះ។
ក្នុងពិធីនេះមានការចូលរួមពី ឯកឧត្តម លី សារី សមាជិកព្រឹទ្ធសភា មណ្ឌលភូមិភាគ៥ លោក អួន អេម ប្រធានការិយាល័យរដ្ឋបាលស្រុកព្រៃនប់ តំណាងលោក អុី ធារិន អភិបាលស្រុកព្រៃនប់ អមដំណេីរដោយថ្នាក់ដឹកនាំសមាគមរាជសីហ៍ ក្នុងនោះក៏មានការចូលរួមពីលោកមេឃុំ មេភូមិ និងគណៈអុីម៊ាំម៉ាស្ជិតចំនួន ១១ភូមិ។
ក្នុងពិធីនេះ គណៈអុីម៊ាំម៉ាស្ជិតនីមួយៗ ទទួលបានគោចំនួន ៣ក្បាល សម្រាប់ម៉ាស្ជិត។ ចែកជូនអនុសាខាសមាគមរាជសីហ៍សាខាខេត្តព្រះសីហនុ ៦អនុសាខា ដោយអនុសាខានីមួយៗ ទទួលបានគោចំនួន ១ក្បាល។  ចែកជូនផ្នែកយុវជននិងកីឡាសាខាខេត្ត ចំនួន ១ក្បាល ហេីយមួយចំណែកសម្រាប់ទួនៗ និងសិស្សានុសិស្សសាលាឌេីរ៉ូលម៉ូសតាសហ្វា និងមួយចំណែកទៀត ចែកជូនសាលាតាស់ហ្វីសហាជីអាប់ឌុលរ៉ស់ម៉ាន។ សរុបគោ និងពពែ ទាំងអស់មានចំនួន ១០០ក្បាល គិតជាទឹកប្រាក់USD 45,450 ( សែសិបប្រាំពាន់ បួនរយហាសិប ដុល្លាអាមេរិក )។
សូមបញ្ជាក់ផងដែរថា បុណ្យរ៉យ៉ាល់ហាជីគឺជាបុណ្យរបស់អ្នកកាន់សាសនាអ៉ីស្លាមទូទាំងពិភពលោក ដោយក្នុងមួយឆ្នាំមានតែម្តងគត់៕  អតក្ថដោយលោកនី វ់ាន់និន 087 758 866

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម