កិច្ចប្រជុំត្រួតពិនិត្យការអនុវត្តការងាររបស់ក្រុមហ៊ុនកសាងផ្លូវ ៣៤ខ្សែក្នុងខេត្តព្រះសីហនុ.!

ព័ត៌មានសង្គមថ្ងៃអង្គារ៍ ទី02 ខែកុម្ភៈ ឆ្នាំ2021 ម៉ោង 9:34 នាទី ល្ងាច

(ខេត្តព្រះសីហនុ) នារសៀលថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម យស់ ឆោមណារ៉ាឌី អនុរដ្ឋលេខាធិការក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តការងាររបស់ក្រុមហ៊ុនកសាងផ្លូវ ៣៤ខ្សែក្នុងខេត្តព្រះសីហនុ ដោយមានការចូលរួមពីលោកនាយករដ្ឋបាលសាលាខេត្ត លោកអភិបាលក្រុង ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ ក្រុមហ៊ុនស្ថាបនាផ្លូវ ក្រុមហ៊ុនអ៊ុតបេទីម ក្រុមហ៊ុនបំពាក់កាំម៉េរ៉ាសុវត្តិភាព ក្រុមហ៊ុនបំពាក់ភ្លើងបំភ្លឺផ្លូវសាធារណៈ ក្រុមហ៊ុនគូសគំនូសចរាចរណ៍ ក្រុមហ៊ុនបំពាក់ភ្លើងចរាចរណ៍ និងក្រុមហ៊ុនដាំដើមឈើ

ក្នុងកិច្ចប្រជុំពិភាក្សាត្រួតពិនិត្យវឌ្ឍនភាពនៃការស្ថាបនាផ្លូវ បន្ទប់ទឹកសាធារណៈ អាងប្រព្រឹត្តកម្ម ការអ៊ុតបេទីម ការបំពាក់អំពូលបំភ្លឺផ្លូវ បំពាក់កាំមេរ៉ាសុវត្ថិភាព ការគូសគំនូរចរាចរណ៍ បំពាក់ភ្លើងចរាចរណ៍ នៅលើដងផ្លូវទាំង ៣៤ខ្សែ ក្នុងខេត្តព្រះសីហនុ ក្រុមហ៊ុននីមួយៗបានសន្យាពន្លឿនសកម្មភាពការងាររបស់ខ្លួនឱ្យរួចរាល់ត្រឹមថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ ដោយឡែកការងារគូសគំនូសចរាចរណ៍គ្រោងបញ្ចប់ការងាររបស់ខ្លួននៅចុងខែមីនាខាងមុខ

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានជម្រុញឱ្យក្រុមហ៊ុននីមួយៗបង្កើនការងារឱ្យបានទ្វេដង ដើម្បីធ្វើយ៉ាងណាឱ្យការងារដែលនៅសេសសល់ត្រូវបញ្ចប់នៅចុងខែមីនា ឆ្នាំ២០២១ខាងមុខ ដើម្បីរៀបចំសម្ពោធដាក់ឱ្យប្រើប្រាស់ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ក្នុងខែមេសា ឆ្នាំ២០២១

ឯកឧត្តម គួច ចំរើន បានថ្លែងអំណ អរគុណដល់ក្រុមហ៊ុនទាំងអស់បានសន្យាកែសម្រួលពេលវេលា ដោយយកចិត្តទុកដាក់អនុវត្តបន្ថែមម៉ោងការងារដោយការទទួលខុសត្រូវខ្ពស់ ម្យ៉ាងទៀតក្រុមហ៊ុនត្រូវសំអាតសំណល់ចេញពីការដ្ឋានរៀងៗខ្លួនដែលនៅសេសសល់


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម