ស្ទើរស្រក់ទឹកភ្នែក ខណៈពេលឃើញកុមារអាយុទើបតែបាន១ខួបនិងម្ដាយស្លាប់នៅក្នុងស្រុកឈាម។

ព័ត៌មានសង្គមថ្ងៃច័ន្ទុ ទី26 ខែមិថុនា ឆ្នាំ2023 ម៉ោង 8:38 នាទី ល្ងាច

ស្ទើរស្រក់ទឹកភ្នែក ខណៈពេលឃើញកុមារអាយុទើបតែបាន១ខួបនិងម្ដាយស្លាប់នៅក្នុងស្រុកឈាម។

ខេត្តកំពងស្ពឺ៖ អាណោចអធ័មណាស់ទាំងម្ដាយទាំងកូនត្រូវបាត់បង់ជីវិតក្រោយដៃជនមិនស្គាល់អត្តសញ្ញាណ ឈានទៅដល់ការដាច់ចិត្តកាប់សម្លាប់យ៉ាងព្រៃផ្សៃក្មេងតូចទើបតែអាយុបានមួយខួបក៏មិនលើកលែងដែរ មិនដឹងថាដោយសារមូលហេតុគំនុំ ឬក៏ឥទ្ធិពលគ្រឿងញៀន។ ហេតុការណ៍ខាងលើនេះបានបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ នៅចំណុចក្នុងភូមិត្រពាំងឈូក ឃុំកក់ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។

ជុំវិញហេតុការណ៍ខាងលើនេះ តាមការបញ្ជាក់បឋម ពីសមត្ថកិច្ចមន្ត្រីនគរបាលស្រុកបសេដ្ឋបានប្រាប់ ថា មូលហេតុដែលឈានទៅដល់ការដាច់ចិត្តកាប់ជនរងគ្រោះជាម្តាយឈ្មោះ ឈៀវ សុខគឿន អាយុ២៤ឆ្នាំ និងកូនស្រីអាយុ១ខួប រស់នៅក្នុងភូមិឃុំកើតហេតុខាងលើ។រហូតបណ្តាលឱ្យជនរងគ្រោះបាត់បង់ជីវិតទាំង២នាក់នោះ គឺមិនដឹងជារឿងគំនុំ ហើយជនសង្ស័យប្រហែលជាមនុស្សប្រើប្រាស់គ្រឿងញៀនផងនោះ ទំនងឥទ្ធិពលគ្រឿងញៀនធ្វើទុក្ខផង ទើបមានរឿងអកុសលបែបនេះកើតឡើង ចំណែកជនដៃដល់មិនត្រូវបានស្គាល់ឈ្មោះនៅឡើយទេ។

ក្រោយពេលកើតហេតុ កម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកបសេដ្ឋ បានបើកប្រតិបត្តិការស៊ើបអង្កេតនិងស្រាវជ្រាវតាមចាប់ជនដៃដល់ ដើម្បីយកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕(មានព័ត៌មានបន្ថែមអង្គភាពយើងខ្ញុំនឹងអាប់ដេតបន្ថែមនៅពេលក្រោយ)។   អត្ថបទដោយលោកនី វ៉ាន់នីន 08775 8866


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម