លោកឧកញ៉ា ទៀ វិចិត្រ បន្តនាំយកអំណោយជាសម្ភារៈជូនសាលាឃុំទួលទទឹង

ព័ត៌មានសង្គមថ្ងៃអាទិត្យ ទី23 ខែឩសភា ឆ្នាំ2021 ម៉ោង 11:47 នាទី ព្រឹក

ស្រុកព្រៃនប់-នៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១
អជ្ញាធរឃុំទួលទទឹង បានថ្លែងអំណរអរគុណចំពោះ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ និង លោកជំទាវ ហេង គីមជី តំណាងដោយលោក អ៉ឹង ហ៊ុយកៅ ដែលបាននាំយកអំណោយសម្រាប់ចុះជួយឃុំទួលទទឹង សម្ភារៈរួមមាន:
១. ជួយដល់សាលាឃុំទួលទទឹងចំនួន១លានរៀល សំរាប់ប្រើប្រាស់ នៅពេលជូនប្រពលរដ្ឋក្នុងឃុំ ត្រូវទៅយកសំណាក។
២. ជួយដល់កន្លែងយាមចត្តាឡីស័ក៦កន្លែង ក្នុងមួយកន្លែងទទួលបាន ទឹកសុទ្ធ១០កេស ទឹកក្រូច៥កេស ទឹកអាល់កុល២កាន បំពង់បាញ់អាល់កុល២ដប មីកំប៉ុង១កេស។៣.ជួយដល់គ្រួសារចត្តាឡីស័កចំនួន៦គ្រួសារ ក្នុងមួយគ្រួសារទទួលបាន អង្ករ៥០គីឡូ ត្រីខកំប៉ុង២ដុំ សាច់ក្រក៥គីឡូ ទឹកសុទ្ធ៥កេស ត្រីងៀត៥គីឡូ មី១កេសតូច។


ក្នុងនាមមេឃុំទួលទទឹង លោក ឯម សុគា តំណាងឱ្យអជ្ញារឃុំទួលទទឹង និងប្រជាពលរដ្ឋក្នុងឃុំទាំងអស់ សូមគោរពជូនពរដល់លោកឧកញ៉ា ទៀ វិចិត្រ សមាជិកយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ និងលោកជំទាវ ហេង គីមជី ព្រមទាំងក្រុមគ្រួសារទាំងអស់ ជួបតែសេចក្តីសុខ ប្រកបដោយពុទ្ធពរទាំង៥ប្រការ កុំបីឃ្លៀងឃ្លាតឡើយ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម