សមត្ថកិច្ចបង្ក្រាបករណីចែកចាយគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យម្នាក់ និងដកហូតបានថ្នាំញៀនមួយចំនួន.!

ព័ត៌មានសង្គមថ្ងៃអាទិត្យ ទី07 ខែវិច្ឆិការ ឆ្នាំ2021 ម៉ោង 10:51 នាទី ព្រឹក

(ក្រុងព្រះសីហនុ)៖ កម្លាំងនគរបាលស្រុកព្រៃនប់ ខេត្តព្រះសីហនុ នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានចុះបង្រ្កាបករណីចែកចាយគ្រឿងញៀន០១ករណី ដោយឃាត់ខ្លូនជនសង្ស័យបានចំនួនម្នាក់ និងដកហូតបានគ្រឿងចំនួន ២៥កញ្ចប់ នៅចំណុចក្នុងបន្ទប់ជួល ស្ថិតក្នុងភូមិពូធឿង ឃុំបិតត្រាង ស្រុកព្រៃនប់។

បើតាមរបាយការណ៍របស់សមត្ថកិច្ច បានឱ្យដឹងថា ជនសង្ស័យមានឈ្មោះ ប៊ុត សឿន (ហៅខ្លែង) ភេទប្រុស អាយុ៤២ ឆ្នាំមុខរបរមិនពិតប្រាកដ មានទីលំនៅភូមិពូធឿង ឃុំបិតត្រាង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

វត្ថុតាងរួមមាន៖ ម្សៅក្រាមសថ្លាសង្ស័យសារធាតុញៀនចំនួន២៥កញ្ចប់ (ធំចំនួន០៩ និងតូចចំនួន១៦កញ្ចប់) និងទូរស័ព្ទដៃចំនួន០១គ្រឿង៕

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម