បើ..កឆា..កប្រយុ..ទ្ធមួយប្រា..វ..បានប្រើសុទ្ធតែកាំបិតកា..ប់ បង្កឲ្យមនុស្ស៣នាក់រងរបួសធ្ងន់និងស្រាល

ព័ត៌មានសង្គមថ្ងៃអាទិត្យ ទី18 ខែមិថុនា ឆ្នាំ2023 ម៉ោង 1:30 នាទី ល្ងាច

បើ..កឆា..កប្រយុ..ទ្ធមួយប្រា..វ..បានប្រើសុទ្ធតែកាំបិតកា..ប់ បង្កឲ្យមនុស្ស៣នាក់រងរបួសធ្ងន់និងស្រាល

ខេត្តព្រះសីហនុ÷ លោកឧត្តមសេនីយ៍ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុឲ្យដឹងថា ក្រោយទទួលព័ត៌មានកម្លាំងសមត្ថកិច្ចនគរបាលខេត្តធ្វើការស្រាវជ្រាវបង្ក្រាបករណី ប៉ុនប៉ងមនុស្សឃាត (ប្រើកាំបិតកាប់បុរសជនជាតិចិន ០៣នាក់ ឲ្យរងរបួសធ្ងន់) ។

    កាលពីថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ២០ និង ០០នាទី កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានទទួលព័ត៌មានថា នៅសណ្ឋាគារ ហ្សឺចៃជីង មានទីតាំងស្ថិតនៅ ភូមិ២ សង្កាត់២ ក្រុង / ខេត្តព្រះសីហនុ មានករណីជនជាតិចិនមួយក្រុមមានគ្នាប្រហែលជា១០នាក់ បានធ្វើសកម្មភាព ដោយប្រើកាំបិត កាប់ទៅលើបុរសជនជាតិចិន ០៣នាក់ បណ្តាលឲ្យរងរបួសជាទម្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីពេទ្យចិន ថៃខាង ហើយក្នុងចំណោមជនរងគ្រោះទាំង ០៣នាក់ដោយ ០១នាក់ រងរបួសផ្នែកក្បាលធ្ងន់ធ្ងរជាងគេ ទើបបញ្ជូនបន្តទៅសង្គ្រោះនៅមន្ទីពេទ្យរាជធានីភ្នំពេញ ។

បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានសហការណ៍ជាមួយកម្លាំងជំនាញនិងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ចុះទៅដល់ទីតាំងកើតហេតុ ដើម្បីធ្វើការស្រាវជ្រាវ រហូតដឹងថា បន្ទាប់ពីក្រុមជនសង្ស័យបានធ្វើសកម្មភាព កាប់ទៅលើជនរងគ្រោះទាំង ០៣នាក់រួចក្រុមជនសង្ស័យបានជិះរថយន្តចំនួន ០៣គ្រឿង ១-ម៉ាក MUSTANG ពណ៌ក្រហមពាក់ផ្លាកលេខ ភ្នំពេញ 2BS-6371 , ២-ម៉ាក STAREX ពណ៌ស ពាក់ផ្លាកលេខៈ ភ្នំពេញ 2AD-6901 , ៣-ម៉ាក TUNDRA ពណ៌ខ្មៅ ពាក់ផ្លាកលេខៈ ភ្នំពេញ 2BG-6980 រត់គេចខ្លួន ។

    កម្លាំងសមត្ថកិច្ចយើងបានបន្តស្រាវជ្រាវរហូតស្វែងរកឃើញ រថយន្តចំនួន០២គ្រឿង ១-ម៉ាក MUSTANG ពណ៌ក្រហម , ២-ម៉ាក STAREX ពណ៌ស ចតទុកនៅមុខអគារ ១កន្លែង ស្ថិតនៅ ភូមិ៣ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។

   ក្នុងកិច្ចប្រតិបត្តិការនេះលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ និងដោយមានការសម្របសម្រួលនីតិវិធីពីឯកឧត្តម សៀង សុខ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ កម្លាំងសមត្ថកិច្ចយើងបានចុះទៅធ្វើរដ្ឋបាលឆែកឆេរនៅក្នុងអគារ ដើម្បីស្វែងរកជនសង្ស័យ ជាលទ្ធផលក្នុងកិច្ចប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចយើងឃាត់ខ្លួនបានជនសង្ស័យដែលពាក់ព័ន្ធក្នុងករណីនេះចំនួន ០៧នាក់ ភេទប្រុស ជនជាតិចិន យកមកធ្វើការសាកសួរ និង បាននាំយកមនុស្សដែលធ្វើការនៅក្នុងអគារនោះ ចំនួន ០៦នាក់ ភេទប្រុស (ចិន៤ ,ខ្មែរ២) យកមកធ្វើការសាកសួរតាមនិតិវិធីជំនាញ ។

    ចំពោះករណីនេះកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងបន្តនីតិវិធីច្បាប់ និងកំពុងបន្តការស្រាវជ្រាវតាមចាប់ខ្លួនជនសង្ស័យដែលនៅសេសសល់កំពុងរត់គេចខ្លួន ៕

អត្ថបទដោយលោក នី វ៉ាន់នីន 087 758 866
https://t.me/Nyvarnni

 

 

 

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម