ឯកឧត្តម ជួន ណារិន្ទ ប្រធានក្រុមការងារគណបក្សខេត្ត បានចាត់ក្រុមការងារខ២៧ សហការជាមួយសង្កាត់និងសាខាភូមិចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋតាមខ្នងផ្ទះ.

ព័ត៌មានសង្គមថ្ងៃពុធ ទី26 ខែកក្កដា ឆ្នាំ2023 ម៉ោង 6:18 នាទី ល្ងាច

ឯកឧត្តម ជួន ណារិន្ទ ប្រធានក្រុមការងារគណបក្សខេត្ត បានចាត់ក្រុមការងារខ២៧ សហការជាមួយសង្កាត់និងសាខាភូមិចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋតាមខ្នងផ្ទះ.

ខេត្តព្រះសីហនុ : ឯកឧត្តម ជួន ណារិន្ទ ប្រធានក្រុមការងារគណបក្សខេត្ត ចុះជួយមូលដ្ឋានសង្កាត់លេខ៣ បានចាត់អោយក្រុមការងារខ២៧ និងក្រុមការងារគណបក្សក្រុងសហការជាមួយក្រុមការងារសង្កាត់និងសាខាភូមិ ក្នុងសង្កាត់លេខ៣ ចុះតាមខ្នងផ្ទះប្រជាពលរដ្ឋ នារសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣។

ក្នុងឱកាសនោះក្រុមការងារខ២៧ និងក្រុមការងារគណបក្សក្រុងដែរសហការជាមួយក្រុមការងារសង្កាត់និងសាខាភូមិ ក្នុងសង្កាត់លេខ៣ ក៏បានពាំនាំពាក្យផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ឯកឧត្តម ជួន ណារិន្ទនិងបានថ្លែងអំណរគុណ
ចំពោះ ឯកឧត្តម លោកជំទាវ លោក លោកស្រី បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលបានបោះឆ្នោតគាំទ្រ គណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃអាទិត្យទី២៣ ខែកក្កដា ឆ្នាំ២០២៣ កន្លងទៅថ្មីៗនេះដើម្បីបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនិតិកាលទី៧ ឆ្នាំ២០២៣ ។ក្រុមការងារទាំងអស់ សូមគោរពជូនពរឯកឧត្តម លោកជំទាវ លោក លោកស្រី ជួបប្រទះតែនឹងពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ សម្រួលអត្ថបទដោយលោកនី វ៉ាន់នីន 087758866

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម